ដឹងទៅដល់ណាណីខ្លះទេ! ក្រពើជាង ៧០ ក្បាល រួចចេញពីកសិដ្ឋានកំលុងពេលមានទឹកជំនន់នៅចិន
ទីក្រុង Maoming នាភាគខាងត្បូងប្រទេសចិន បានចេញយុទ្ធនាការតាមចាប់ក្រពើជាង ៧០ ក្បាល ដែលបានរួចចេញពីកសិដ្ឋាន អំឡុងពេលដែលគ្រោះទឹកជំនន់វាយប្រហារក្នុងតំបន់។
អាជ្ញាធរក្រុង Maoming ខេត្ត Guangdong ប្រទេសចិន បានពង្រាយកងកម្លាំង ដើម្បីតាមចាប់ក្រពើធំប្រមាណ ៦៩ ក្បាល និង កូនក្រពើ ៦ ក្បាលទៀត ដែលបានរួចចេញពីកសិដ្ឋានចិញ្ចឹមក្នុងតំបន់មួយកន្លែង ខណៈពេលដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ពលរដ្ឋនៅជិតភូមិ Peng Cun ក៏ធ្លាប់បានរាយការណ៍ប្រាប់អាជ្ញាធរថា ពួកគេ បានឃើញក្រពើផងដែរ។
ខណៈពេលនេះ អាជ្ញាធរក្នុងតំបន់ បានជំរុញឱ្យពលរដ្ឋ កុំចាកចេញពីផ្ទះ ដើម្បីធានាសុវត្ថិភាព ស្របពេលខាងកងកម្លាំង បានចុះប្រតិបត្តិការយ៉ាងស្វិតស្វាញ ក្នុងការតាមចាប់ក្រពើដែលបានរួចខ្លួន បើទោះជាកម្រិតទឹកជំនន់ខ្ពស់ បង្កជាការលំបាកក្នុងការតាមចាប់យ៉ាងណាក៏ដោយ៕