ស្អាតប្លែក! ទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញដ៏ល្បី ស្ថិតរូបភាពជា Anime កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន
ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពនៅក្នុងសាកលវិទ្យាល័យដ៏ល្បីនៅកម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងទម្រង់ជាតុក្កតា Anime ។
យោងតាមគណនីមួយឈ្មោះ Seng Sopha បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងក្រុមមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះថា «ក្រុមនិស្សិត – RUPP» ដោយភ្ជាប់ជាមួយនឹងសំណេរយ៉ាងខ្លីថា «RUPP in Anime» ដែលមានន័យថាទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងទម្រង់ជាតុក្កតា Anime។
ជាមួយគ្នានេះដែរ មហាជនជាច្រើនហាក់បង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពបង្ហោះទាំងនោះ ព្រោះវាជារូបភាពបែបប្លែកមួយ ដែលពុំធ្លាប់មានពីមុនមក ម្យ៉ាងវិញទៀតសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ក៏ជាសាកលវិទ្យាដ៏ចំណាស់មួយដែរ ប៉ុន្តែពេលប្រែជារូប Anime បែបនោះវាបានបង្ហាញភាពទាក់ទាញជាខ្លាំង៕
រូបភាពដោយ ៖ Seng Sopha