អ្នកចូលចិត្តជក់បារីអេឡិចត្រូនិចប្រយ័ត្នផង! ការសិក្សាថ្មីរកឃើញការជក់បារីអេឡិចត្រូនិចប្រឈមស្វិតអាអូនតូច
បច្ចុប្បន្ននេះ សង្កេតឃើញថាយុវវ័យមួយចំនួនធំ ភាគច្រើនប្រុសៗ គឺពេញនិយមមែនទែនចំពោះការជក់បារីអាឡិចត្រូនិច ដោយជឿថាបារីប្រភេទនេះមិនមានបង្កហានិភ័យអ្វីនោះឡើយចំពោះសុខភាពរបស់ពួកគេ ទាំងដែលការពិតនោះផលប៉ះពាល់ពីបារីអេឡិចត្រូនិចគឺប៉ះពាល់ខ្លាំងចំពោះសុខភាព។
ជាក់ស្ដែង បើតាមការសិក្សាថ្មីមួយ ដែលបានចេញផ្សាយជាភាសាអេស្ប៉ាញ លើ journal មួយឈ្មោះ Revista Internacional de Andrologia បានរកឃើញថា ការជក់បារីអេឡិចត្រូនិចអាចប៉ះពាល់ខ្លាំងដល់អាវៈយវៈភេទរបស់អ្នកជក់។ តាមការស្រាវជ្រាវបានរកឃើញថា ការជក់បារីអេឡិចត្រូនិច អាចបណ្ដាលឱ្យប្រដាប់ភេទបុរសរួញតូច និង ថែមទាំងថយចំនួនមេជីវិតទៀតផង។
ការសិក្សាស្រាវជ្រាវនេះដែរ បានធ្វើឡើងលើសត្វកណ្តុរ ដោយពួកគេបានសិក្សាទំហំប្រដាប់ភេទរបស់ពួកវា មុន និង ក្រោយរងការប៉ះពាល់ដោយផ្សែងបារីធម្មតា និង បារីអេឡិចត្រូនិច។ ក្រោយពិសោធ ពួកគេបានរកឃើញថា ផ្សែងបារីអេឡិចត្រូនិចបានធ្វើឱ្យចំនួនមេជីវិតថយពីចំនួន ៩៨.៥ លានក្នុងមួយមីលីលីត្រ មកចំនួន ៩៥.១ លានក្នុងមួយមីលីលីត្រ។ ជាមួយគ្នានោះដែរ ពួកគេបានរកឃើញទៀតថា ទំហំប្រដាប់ភេទរបស់សត្វកណ្ដុរក្នុងករណីខាងលើ ក៏មានទំហំតូច បើប្រៀបធៀបជាមួយនឹងសត្វកណ្ដុរដែលធម្មតា មិនប៉ះពាល់ផ្សែងបារីនេះ។
គួរបញ្ជាក់ផងដែរថា ក្រៅពីផលប៉ះពាល់ខាងលើនេះ បារីអេឡិចត្រូនិ ក៏បង្កើននៅហានិភ័យនៃបញ្ហារបួសសួត ខ្សោយសុខភាពផ្លូវចិត្ត និង បញ្ហាបង្កកំណើតផងដែរ៕
ប្រភព៖ timesofindia