(វីដេអូ) អាណិតណាស់! យាយគេយាយយើង ព្រោះតែជីវភាពស៊ូដើរច្រៀងអាយ៉ៃលក់ត្រកួនយកលុយចិញ្ចឹមជីវិត
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង TikTok ជាច្រើន ហាក់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូបង្ហោះមួយ ដែលបានបង្ហាញឱ្យឃើញពីសកម្មភាព លោកយាយម្នាក់ច្រៀងអាយ៉ៃយ៉ាងពីរោះ ដើម្បីលក់ត្រកួនយកលុយចិញ្ចឹមជីវិត។
យោងតាមការបង្ហោះជាច្រើននៅក្នុង TikTok ក៏ដូចជាសង្គមហ្វេសប៊ុក បានឱ្យដឹងថា ដោយសារតែមានជីវភាពខ្វះខាត និង មិនមានកូនចៅចាំជួយទំនុកបម្រុង លោកយាយម្នាក់ដែលចេះច្រៀងអាយ៉ៃ បានយ៉ាងពីរោះ សម្រេចចិត្តដើរបេះត្រកួនយកមកលក់តាមផ្ទះក្នុងភូមិ ដើម្បីយកកម្រៃខ្លះបានពីការលក់មកចិញ្ចឹមជីវិតដ៏កម្សត់នេះ។
យ៉ាងណាមិញ វីដេអូបង្ហោះបង្ហាញពីសកម្មភាពដែលលោកយាយចាស់ ដើរលក់ត្រកួនបណ្ដើរច្រៀងអាយ៉ៃបណ្ដើរនោះក៏បានធ្វើឱ្យមហាជនជាច្រើនរំជួលចិត្ត និង អាណិតអាសូរចំពោះលោកយាយជាខ្លាំង ព្រោះលោកយាយចាស់ហើយ តែគ្មានវាសនាបានរស់នៅសុខស្រួលមានកូនចៅចិញ្ចឹមដូចគេ បែរជាត្រូវស្រែកច្រៀងលក់ត្រកួនហាលក្ដៅ ហាលភ្លៀងទៅវិញ ពេលខ្លះត្រូវជិះកង់លក់ឆ្លងពីភូមិមួយទៅភូមិមួយទៀតយ៉ាងវេទនា៕
គួរដឹងដែរថា លោកយាយ ដែលចេះច្រៀងអាយ៉ៃនេះមានឈ្មោះថា យាយសុន មានអាយុ ៧៧ ឆ្នាំ រស់នៅក្នុងភូមិឡ ឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ