រំជួលចិត្ត! មន្ត្រីពន្ធនាគារម្នាក់ បង្ហាញទឹកចិត្តល្អល្អះ ទិញភីហ្សា surprise ខួបកំណើតអ្នកទោសនៅក្នុងគុក
មន្ត្រីប៉ូលិសក្នុងពន្ធនាគារម្នាក់នៅប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើន ផ្ទុះការសរសើរ និង រំជួលចិត្តជាមួយទង្វើរបស់លោកជាខ្លាំង ដោយលោកបានធ្វើការ surprise អ្នកទោសម្នាក់ ជាមួយនំភីហ្សាជាច្រើនប្រអប់ ដើម្បីជាការអបអរថ្ងៃខួបកំណើតរបស់អ្នកទោសរូបនោះ។
អ្វីដែលកាន់តែរំជួលចិត្តជាងនេះទៀតនោះ គឺនៅពេលដែលមន្ត្រីពន្ធនាគារ កាន់នំភីហ្សាទៅ surprise ស្របពេលអ្នកទោសរួមគុកដទៃទៀត បាននាំគ្នាច្រៀងចម្រៀងខួបកំណើត រហូតធ្វើឱ្យម្ចាស់ខួបទប់ទឹកភ្នែកមិនជាប់យំនៅមុខគេមុខឯង។
វីដេអូនៃសកម្មភាព surprise ខួបកំណើតដល់អ្នកទោស ពីសំណាក់មន្ត្រីប៉ូលិសពន្ធនាគាររូបនេះដែរ បានទាក់ទាញការចូលមើលយ៉ាងច្រើនលើសលប់រហូតដល់ ២៣.៩ លានដងលើបណ្ដាញសង្គម TikTok៕ ទស្សនាវីដេអូនៅទីនេះ