(វីដេអូ) ដល់-ក! នៅវៀតណាម មនុស្សផ្អើលទៅយកអំណោយ កកកុញពពាក់ពពូនដណ្ដើមគ្នា សន្តិសុខចាប់មិនឈ្នះ
ថ្មីៗនេះ នៅលើបណ្តាញសង្គមវៀតណាម បានផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញវីដេអូមួយ បង្ហោះពីទិដ្ឋភាពមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាកកកុញរង់ចាំទទួលអំណោយ នៅមុខហាងកែសម្ផស្សមួយកន្លែងនៅក្រុងហូជីមិញ ប្រទេសវៀតណាម។
បើតាមការឱ្យដឹង ហេតុការណ៍មួយនេះ គឺបានកើតឡើងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នៅឯកន្លែងកែសម្ផស្សមួយកន្លែងក្នុងទីក្រុងហូជីមិញ ដោយមានមនុស្សជាច្រើនបានឈររង់ចាំបើកអំណោយ និង ថវិកាប្រមាណ ១៣ ដុល្លារ។
ក្នុងនោះដែរ ក៏មានការសម្រុកចូលទៅដណ្តើមយកអំណោយនោះតែម្ដង អំឡុងពេលរង់ចាំបើកអំណោយពីហាងកែសម្ផស្សមួយនេះ បើទោះជាមានកងកម្លាំងការពារសុវត្ថិភាព និង សណ្តាប់ធ្នាប់ពីក្រុមប៉ូលិសក៏ដោយ ក៏មិនអាចទប់ទល់នឹងប្រជាជនទាំងនោះដែរ៕
ទស្សនាវីដេអូខាងក្រោមនេះ៖