ព្រហ្មលិខិតដាច់មេត្តា! មួយប៉ប្រិចភ្នែកបាត់បង់សាច់ញាតិ ២ រូប ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ ២ ផ្សេងគ្នា
ជារឿងដ៏គួរឱ្យសោកសង្រេង និង រំជួលចិត្តបំផុត ដោយបុរសម្នាក់បាត់បង់សាច់ញាត់ដល់ទៅ ២ នាក់ ក្នុងថ្ងៃតែមួយ ពោលគឺនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ ក្នុងហេតុការណ៍ ២ ផ្សេងគ្នា បន្សល់នូវក្ដីអាល័យដល់ក្រុមគ្រួសារ និង សាច់ញាតិឃ្លាតគ្មានថ្ងៃចួបចួនវិញឡើយ។
ទាក់ទិនទៅនឹងករណីនេះដែរ តាមរយៈម្ចាស់គណនីដែលមានឈ្មោះ Nget Sophal បានបង្ហោះឱ្យដឹងដូច្នេះថា ៖ «នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ គឺជាថ្ងៃដែលក្រុមគ្រួសារខ្ញុំមានទុក្ខដ៏ក្រៀមក្រំបំផុត ក្នុងថ្ងៃតែមួយបានបាត់បង់សមាជិក ២ នាក់»។
តាមប្រភពខាងលើ បានបង្ហោះបញ្ជាក់ឱ្យដឹងទៀតថា អ្នកដែលបានបាត់បង់ជីវិត គឺមានម្នាក់ជាក្មួយប្រុសបានលង់ទឹកបាត់បង់ជីវិត និង ម្នាក់ទៀតជាចៅស្រី ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ មានតែសូមឱ្យវិញ្ញាណក្ខន្ធពួកគាត់ទាំង ២ ទៅកាន់សុខតិភពផងចុះ៕