កម្សត់ពេកហើយ! លោកតាអាយុ ៩៨ ឆ្នាំ លោកយាយអាយុ ៨៩ ឆ្នាំ ងងឹតភ្នែកផង រស់ក្នុងខ្ទមយ៉ាងកម្សត់
ឆាកជីវិតមនុស្សយើងម្នាក់ៗ មានខ្សែជីវិតខុសៗគ្នា រស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រព្យសម្បត្តិហូរហៀរ មានគ្រួសារកក់ក្ដៅ រស់នៅស្រណុកសុខស្រួល ប្រកបដោយសុភមង្គល ខណៈអ្នកខ្លះទៀត ទោះវ័យចាស់ហើយនៅតែត្រដររស់ប្រឹងមួយថ្ងៃដើម្បីមួយថ្ងៃ មិនអាចសម្រាកសោយសុខបាន។
នេះដូចទៅនឹងករណីរបស់លោកតាលោកយាយមួយគូ ដែលបានបង្ហោះដោយគណនីមួយមានឈ្មោះ ស្រេន វុធថា បានបញ្ជាក់ឱ្យដឹងថា លោកតាលោកយាយ គាត់រស់នៅអាស្រ័យវត្ដ ក្បែរគល់ស្ពាន ព្រែកតាមាក់ ដែលលោកតា មានអាយុ ៩៨ ឆ្នាំ លោកយាយ អាយុ ៨៩ ឆ្នាំ ខណៈលោកតាពិការភ្នែក លោកយាយដើរមិនរួចភ្នែកងងឹតមើលមិនសូវឃើញ ត្រចៀកស្តាប់មិនសូវឮ ត្រូវការជំនួយសម្រាប់បន្តដំណើរជីវិតទៅមុខទៀត។
ដូច្នេះហើយ សម្រាប់បងប្អូនដែលចង់ឧបត្ថម្ភជួយដល់លោកតា លោកយាយដ៏កម្សត់អាចទាក់ទងទៅកាន់គណនីខាងលើបាន ដោយលោកនឹងទៅជួបពួកគាត់ នាថ្ងៃអាទិត្យនេះ៕