ព្រះអើយ! ជិះឡានក្រុងចេញពីសាលាមកផ្ទះ ឆ្លៀតអើតក្បាលតាមបង្អួតលាមិត្តភក្តិ ស្រាប់តែប៉ះនឹងបង្គោលភ្លើងស្ល-ាប់
ហេតុការណ៍មួយនៅប្រទេសប្រេស៊ីល បានធ្វើឱ្យមហាជនតក់ស្លុតជាខ្លាំង ដែលក្មេងសិស្សសាលាម្នាក់ ជិះឡានក្រុងត្រឡប់មកផ្ទះវិញ នៅឆ្លៀតអើតក្បាលតាមបង្អួចលាមិត្តភក្តិ មានអីបោកក្បាលជាមួយនឹងបង្គោលភ្លើងស្លាប់ភ្លាមៗ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅទីក្រុង Rio de Janeiro ដែលក្មេងស្រីខាងលើ មានវ័យ ១៣ ឆ្នាំ ជាសិស្សវិទ្យាល័យ។ នៅថ្ងៃកើតហេតុ នាងបានជិះឡានក្រុងត្រឡប់មកផ្ទះវិញ ដូចសព្វមួយដង តែនាងនឹកឃើញអីក៏ឆ្លៀតអើតក្បាលតាមបង្អួច ដើម្បីបក់ដៃលាមិត្តភក្តិ។ ខណៈនោះ ឡានក្រុងក៏កំពុងតែបើកទៅមុខទៀត ដែលធ្វើឱ្យក្បាលនាងដែលអើតចេញមកនោះ ក៏បានទៅបោកផ្ទប់ទៅនឹងបង្គោលភ្លើងនៅតាមផ្លូវនោះតែម្តង។
អ្នកឃើញហេតុការណ៍ក៏បានស្រែកប្រាប់ ឱ្យអ្នកបើកឈប់ឡាន រួចអ្នកបើកឡានក៏បានទាក់ទងទៅកាន់អាជ្ញាធរ និង ក្រុមហ៊ុនរបស់ខ្លួនភ្លាមៗ តែគួរឱ្យសោកស្តាយក្មេងស្រីក៏បានស្លាប់បាត់ មុននឹងឡានសង្រ្គោះមកដល់។ យ៉ាងណាមិញ ខាងក្រុមហ៊ុនបានសម្តែងការសោកស្តាយជាខ្លាំង ឯវិទ្យាល័យក៏បានផ្អាកការសិក្សាចំនួនពីរថ្ងៃ ដើម្បីជាការរំលែកទុក្ខដល់ក្មេងស្រីខាងលើផងដែរ៕