ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រថ្មី បង្ហោះយានជាន់ដីភពព្រះចន្ទដោយជោគជ័យ
នៅទីបំផុត យាន Chandrayaan-3 របស់អង្គការស្រាវជ្រាវដែនអវកាសរបស់ឥណ្ឌា (ISRO) បានចុះចតដល់ដីភពព្រះចន្ទបានដោយជោគជ័យហើយ។
កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ យាន Chandrayaan-3 បានបង្ហោះចេញពី Satish Dhawan Space Centre ក្នុងបេសកកម្មបង្ហាញពីបច្ចេកវិទ្យាថ្មី និង សម្រេចបាននៅការចុះចតដំបូងរបស់ប្រទេសខ្លួន លើផ្ទៃដីភពព្រះចន្ទ។ យាននេះដែរ បានធ្វើដំណើរទៅដល់គន្លងភពព្រះចន្ទ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២៣ ខែសីហា កន្លងទៅនេះ ខាង ISRO បានប្រកាសថា យាន Chandrayaan-3 បានសម្រេចជោគជ័យ ជាន់លើតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ តាមការគ្រោងទុក។
ជាមួយគ្នានោះដែរ ISRO ក៏បានបង្ហាញរូបភាពដំបូងនៃផ្ទៃដីភពព្រះចន្ទ ដែលថតបានដោយយាន Chandrayaan-3 ក្រោយចតដោយជោគជ័យជាប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសមួយនេះ៕