ទឹកចិត្តស្រឡាញ់មិនប្រែ! តាពាក់រូបតុក្កតាកាន់កាដូមកជូនយាយជាសង្សារចាស់កណ្តាលផ្លូវ ផ្អែមល្ហែមណាស់
វីដេអូដ៏ផ្អែមល្ហែមរបស់គូស្នេហ៍វ័យចំណាស់មួយគូ បានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង ដោយខាងប្រុសបានពាក់ mascot រូបតុក្កតាកង្កែបយកកាដូមកជូនខាងស្រីដល់កណ្តាលផ្លូវ ជាសកម្មភាពផ្អែមនោះផ្អែមមិនចាញ់ក្មេងៗទេ។
វីដេអូនេះត្រូវបានទម្លាយនារីជនជាតិចិនម្នាក់ ដែលនាងបានឱ្យដឹងថា ស្រ្តីវ័យចំណាស់រូបនោះគឺជាម្តាយរបស់នាង ចំណែកឯអ្នកដែលពាក់ mascot រូបតុក្កតានោះ គឺជាសង្សារថ្មីរបស់គាត់ ដែលមានវ័យ ៦០ ឆ្នាំទៅហើយ។
តាមវីដេអូបានបង្ហាញឱ្យឃើញថា ដំបូងឡើយម្តាយរបស់ខ្លួនបានដើរតែម្នាក់ឯងនៅតាមផ្លូវ ស្រាប់តែលេចមុខ mascot រូបកង្កែបចេញមក ពេលនោះម្តាយខ្លួនក៏ភ្ញាក់ព្រើត រួចក៏បានព្យាយាមដើរគេច តែ mascot នៅតែដើរតាមកាត់មុខ រហូតដល់ម្តាយខ្លួននឹកឃើញថាជាមនុស្សដែលខ្លួនធ្លាប់ស្គាល់។
ខាងប្រុស ក៏បានដោះ mascot ចេញ បន្ទាប់មកអ្នកទាំងពីរក៏មើលមុខគ្នាហើយញញឹម រួចខាងប្រុសក៏បានហុចតុក្កតានៅនឹងដៃឱ្យម្តាយខ្លួន ថែមទាំងជូនបណ្តើរដល់ផ្ទះទៀតផង។ យ៉ាងណាមិញ មើលទៅអ្នកទាំងពីរពិតជាមានក្តីសុខណាស់ ដោយបរិយាយ និង កាយវិការមើលទៅមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ ដែលធ្វើឱ្យមហាជនជាច្រើនឃើញហើយ ពិតជារំជួលចិត្ត និង អៀនមិនស្ទើរឡើយ៕