ចូលវ័យ ៣២ ឆ្នាំនៅតែអត់គូ ស្រីស្អាតចំណេះបានម្នាក់ ដើរលើកក្រដាសប្រកាសរកប្តីមួយ ដើម្បីកំដរជីវិត
ថ្មីៗនេះ មាននារីម្នាក់នៅប្រទេសចិន ដល់ថ្នាក់កាន់ក្រដាសដើរប្រកាសរកប្តី តែគ្មានអ្នកចាប់អារម្មណ៍បេតីនាងបន្តិចសោះ ព្រោះតែម្នាក់ៗឃើញលក្ខខណ្ឌនាងហើយ ហួសចិត្តខ្លាំង។
នារីរូបនេះ មានវ័យ ៣២ ឆ្នាំ នាងពូកែគ្រប់សព្វ រឿងរៀនគ្រប់បែបយ៉ាង តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ បានសុទ្ធតែចំណាត់ថ្នាក់ល្អៗ ព្រមទាំងបានប្រឡងជាប់អាហាររូបករណ៍ទៅរៀននៅក្រៅប្រទេសទៀត។ ពេលត្រឡប់ចូលស្រុកវិញ នាងបានធ្វើការជាអ្នកទីផ្សារនៅក្រុមហ៊ុនឯកជនមួយ ដែលមានប្រាក់ខែរាប់ពាន់ដុល្លារ អាចឱ្យនាងទិញផ្ទះរស់នៅខ្លួនឯងយ៉ាងស្រួលទៀតផង។
យ៉ាងណាមិញ ដ្បិតតែពូកែរឿងរៀន រឿងធ្វើការពិតមែន តែរឿងស្នេហាវិញនាងស្ងាត់សូន្យឈឹង ព្រោះចូលអាយុខ្ទង់ ៣០ ឆ្នាំទៅហើយ នាងនៅមិនទាន់រៀបការនោះទេ ទើបនាងសម្រេចចិត្តដើរលើកក្រដាសប្រកាសរកបុរសណាម្នាក់មកធ្វើជាស្វាមី។
ក្នុងនោះលក្ខខណ្ឌសម្រាប់ការចូលមកធ្វើជាគូជីវិតរបស់នាង មិនមានអ្វីច្រើនឡើយ ដោយគ្រាន់តែចប់ការសិក្សាពីថ្នាក់មហាវិទ្យាល័យឡើងទៅ មានផ្ទះនៅក្រុងសៀងហៃ មានកម្ពស់ ១៧៥ សង់ទីម៉ែត្រឡើងទៅ និង អាចឱ្យថ្លៃទឹកដោះចំនួនប្រហែល ៧ ០០០ ពាន់ដុល្លារបាន។ យ៉ាងណាមិញ មើលទៅគ្មានអ្នកណាចាប់អារម្មណ៍នឹងនាងឡើយ ក្រៅពីនេះនាងថែមទាំងត្រូវគេរិះគន់ទៀតថា ចាស់ហើយនៅរើសច្រើន អ្នកខ្លះក៏ថានាងចង់អួតពីជីវិតខ្លួនឯង តែនាងបានបកស្រាយហើយថានាងពិតជារើសស្វាមីពិតមែន៕