ពុ-ទ្ធោអើយ! ចំនួនអ្នកស្ល-ា.ប់ដោយភ្លើងឆេះព្រៃនៅក្រុងមួយនេះកោះហាវ៉ៃ បានកើនដល់ ៤៨០ នាក់ហើយ
កាលពីយប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មាន Daily Mail បានចុះផ្សាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ Maui បានកើនឡើងដល់ ៤៨០ នាក់ហើយ ដែលនេះជាហេតុបណ្ដាលឱ្យមានផលលំបាកសម្រាប់ក្រុមអ្នកប្រមូលសព ព្រោះមានកង្វះខាតថង់ដាក់សាកសព។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ខណៈដែលបុគ្គលិកកន្លែងបញ្ចុះសពនៅកោះហាវ៉ៃ បានជួបបញ្ហាខ្វះថង់ដាក់សាកសព ហើយអាជ្ញាធរ Maui ក៏បានឱ្យដឹងដែរថា គ្រោះមហន្តរាយភ្លើងឆេះព្រៃនេះបានរាលដាលពេញទីក្រុង Lahaina គិតត្រឹមសប្តាហ៍មុន។
គួរដឹងដែរថា តួលេខអ្នកស្លាប់កាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅមានត្រឹមតែ ១១១ នាក់តែប៉ុណ្ណោះ ប៉ុន្តែមកដល់យប់ថ្ងៃទី ១៨ ខែសីហា កន្លងទៅតួលេខនៃអ្នកស្លាប់បានកើនឡើងដល់ចំនួន ៤ ដងនៃថ្ងៃទី ១៦ ពោលគឺ ចំនួនអ្នកស្លាប់លឲកើនដល់ ៤៨០ នាក់ ខណៈដែលដំណើរការរុករក និង ជួយសង្គ្រោះនៅតែបន្តធ្វើឡើង ដើម្បីស្វែងរកសាកសពជនរងគ្រោះបន្តទៀត។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ អភិបាលក្រុង Maui លោក Richard Bissen ក៏បាននិយាយដែរថា ៖ «បច្ចុប្បន្នប្រតិបត្តិការរុករក និង ជួយសង្រ្គោះ ធ្វើបានតែ ២៥ ភាគរយប៉ុណ្ណោះក្នុងទីក្រុង Maui» ដោយលោករំពឹងថា ត្រឹមថ្ងៃទី ១៩ ខែសីហា នេះវានឹងកើនដល់ ៨៥ ភាគរយ។
ជាមួយគ្នានេះដែរ បុគ្គលិកកន្លែងបញ្ចុះសពម្នាក់ ដែលកំពុងស្ម័គ្រចិត្តក្នុងការស្វែងរកជនរងគ្រោះ ក៏រៀបរាប់ឱ្យដឹងដែរថា សាកសពជាច្រើនស្លាប់ជាលក្ខណៈគ្រួសារ ដែលរួមមានទាំងកុមារតូចៗផងដែរ និង អ្នកខ្លះទៀតស្លាប់ជុំគ្នានៅក្នុងផ្ទះ ព្រោះមិនអាចគេចផុតពីអណ្តាតភ្លើងបាន ខណៈដែលសាកសពជាច្រើនទៀតមិនអាចស្គាល់បាន ដោយពេលនេះអាជ្ញាធរបានស្នើសុំឱ្យមិត្តភក្តិ និង ក្រុមគ្រួសាររបស់មនុស្សជាង ១០០០ នាក់ ដែលបាត់ខ្លួន ដើម្បីធ្វើតេស្ត DNA របស់ពួកគេជាមួយអ្នកស្លាប់ ក្រែងអាចកំណត់អត្តសញ្ញាណបានខ្លះ៕
ប្រភព ៖ Daily Mail