ចង់ញ៉ាំអាហារមិនអស់លុយ ពួយប្រើល្បិចលូកដៃចូលសំពត់បោចរោមមកដាក់ចាន រួចចោទហាងគេថាគ្មានអនាម័យ
មហាជនកំពុងតែហួសចិត្តជាមួយនឹងរឿងរ៉ាវរបស់ស្រ្តីម្នាក់ដែលចង់បានម្ហូបហ្វ្រីពេក ក៏នឹកឃើញបន្លំលូកដៃចូលទៅក្នុងសំពត់បោចរោមមកដាក់ក្នុងចាន រួចចោទហាងថាគ្មានអនាម័យ ទាល់តែហាងមិនគិតលុយថ្លៃអាហារ។
រឿងនេះបានកើតឡើងនៅហាងអាហារមួយកន្លែង នាប្រទេសចិន ដោយម្ចាស់ហាងបានឱ្យដឹងថា នៅថ្ងៃកើតហេតុភ្ញៀវខាងលើបានចូលមកក្នុងហាង ដោយកុម្ម៉ង់អាហារចំនួន ២-៣ ចាន។ ក្រោយពីគេលើកម្ហូបដល់បានមួយសន្ទុះ ភ្ញៀវរូបនេះក៏ឡូឡាខឹងថា ខាងហាងធ្វើអាហារគ្មានអនាម័យ បណ្តោយឱ្យមានសរសៃសក់ក្នុងចាន។ ឯខាងហាងក៏ប្រញាប់សុំទោស រួចក៏បានលើកអាហារចានថ្មីឱ្យ តែក្រោយពីលើកឱ្យមិនបានប៉ុន្មាន នាងក៏ឡូឡាថាមានសក់ទៀត រហូតដល់ខាងហាងមិនឱ្យនាងចេញថ្លៃអាហារនៅក្នុងថ្ងៃនោះ ដើម្បីជាការសុំទោស។
យ៉ាងណាមិញ ក្រោយពីចប់រឿងហើយ ខាងហាងក៏បានឆ្លៀតទៅឆែកកាមេរ៉ាមើល ក៏ឃើញថាភ្ញៀវរូបនោះបានលូកដៃចូលទៅក្នុងសំពត់ ទំនងជាលូកយករោម រួចដាក់ទៅក្នុងចានអាហារ ជាល្បិចបញ្ឆោតថាមានសក់ក្នុងចាន ដើម្បីបានម្ហូបដោយមិនគិតថ្លៃ។ បន្ទាប់ពីមានភស្តុតាងហើយ ខាងហាងក៏បានសម្រចចិត្តទៅដាក់ពាក្យនៅប៉ូលិស ដែលប៉ូលិសក៏បានឱ្យដឹងថា ស្រ្តីរូបនេះធ្លាប់ឱ្យមានករណីបែបនេះនៅក្នុងហាងផ្សេងៗជាច្រើនមកហើយ ហើយគេក៏កំពុងតែធ្វើការស៊ើបតាមឃាត់ខ្លួនផងដែរ៕