ប្ដីខ្ញុំប្រពន្ធគេ! ឈ្លោះគ្នាជាមួយប្តី លែងគ្នាមិនទាន់ដាច់ផង ប្តីចុះចេញពីផ្ទះទៅរៀបការប្រុសថ្មីបាត់
ស្រ្តីម្នាក់ទម្លាយរឿងរ៉ាវហួសចិត្តមួយរបស់ខ្លួន ដែលប្តីនាងក្លាយជាប្រពន្ធគេ ចុះចេញទៅរៀបការជាមួយប្រុសថ្មី ក្រោយពីលែងលះជាមួយគ្នាមិនទាន់ដាច់ស្រេចផង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសអង់គ្លេស ដោយប្តីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០០៣ ក្រោយមកក៏រស់នៅបែកគ្នា ព្រោះមិនចុះសម្រុង តែមិនទាន់បានលែងលះដាច់ស្រេចនៅឡើយទេ។ រហូតដល់ឆ្នាំ ២០២០ ស្រាប់តែប្តីរូបនេះ ក៏បានប្រកាសថាខ្លួននៅលីវ ហើយក៏បានរៀបការជាមួយនឹងបុរសម្នាក់ទៀត ដែលធ្វើឱ្យស្រ្តីជាប្រពន្ធភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្តីរបស់ខ្លួនបានក្លាយជាប្រពន្ធគេបាត់ទៅហើយ។
ក្នុងនោះ ប្តីក៏បានសារភាពថា តាមពិតខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា ដែលធ្វើឱ្យប្រពន្ធខឹងជាខ្លាំង ព្រោះកាលកន្លងនាងក៏បានសង្ស័យចំពោះរឿងនេះដែរ ដើម្បីឱ្យបានលែងលះគ្នាដាច់ស្រេច តែនៅពេលនាងសួរនាំប្តី ប្តីក៏បដិសេធហើយបដិសេធទៀត។ យ៉ាងណាមិញ ចុងក្រោយនាងក៏បានដាក់ពាក្យប្ដឹងដំណើរការតាមផ្លូវច្បាប់ រួចក៏បានលែងលះគ្នាដាច់ស្រេច ហើយបុរសជាប្តីក៏ទទួលទោស ដោយជាប់ពន្ធនាគារចំនួន ៣ ខែ និង ត្រូវគេតាមដានក្រៅឃុំចំនួន ២ ឆ្នាំ ក្នុងករណីរំលោភសិទ្ធិអាពាហ៍ពិពាហ៍៕