ម៉ាក់ៗត្រូវដឹង! អ្នកគ្រូណាលី ផ្ដាំថា បើមិនចង់ឱ្យកូនប្រុសពៅសុខភាពមិនល្អ ចាំបាច់ត្រូវសម្អាតទិសនេះឱ្យបានស្អាត
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដល់អ្នកម្ដាយ ដែលមានកូនពៅជាកូនប្រុសឱ្យបានដឹងថា ៖ «សូមសម្អាតទិសខាងជើងឈៀងខាងកើតឱ្យបានស្អាត កុំឱ្យមានក្លិនឆ្អេះឆ្អាប និង មានអ្វីទៅពិឃាតទិសនេះ ជៀសវាងកូនប្រុសពៅមានសុខភាពមិនល្អ»។
អ្នកគ្រូបានបញ្ជាក់ឱ្យដឹងផងដែរថា មូលហេតុដែលត្រូវសម្អាតនៅទិសខាងលើ គឺដោយសារតែទិសដែលតំណាងឱ្យកូនប្រុសពៅ គឺទិសខាងជើងឈៀងខាងកើត៕