វីដេអូស្ដែងៗយ៉ាងរន្ធ-ត់! យន្តហោះមួយនៅម៉ាឡេស៊ី ធ្លាក់លើផ្លូវ Highway បុកឡានបុកម៉ូតូ ស្ល-ា.-ប់មនុស្ស ១០ នាក់
កាលពីរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ យន្តហោះធន់តូចមួយគ្រឿងនៅប្រទេសម៉ាឡេស៊ី បានជួបហេតុការណ៍គ្រប់គ្រងលែងបាន រហូតធ្លាក់ភ្លាមៗលើដងផ្លូវ highway មួយកន្លែង បណ្ដាលឱ្យមនុស្ស ១០ នាក់បាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា យន្តហោះមួយគ្រឿងនោះ បានហោះចេញពី Pulau Langkawi ឆ្ពោះទៅកាន់ Subang។ យ៉ាងណាមិញ ខណៈកំពុងហោះហើរកាត់ពីលើដងផ្លូវ highway ជិត Bandar Elmina ភ្លាមៗក៏គ្រប់គ្រងលែងបាន ហើយក៏ធ្លាក់ចុះមកលើផ្លូវ បុកឡាន បុកម៉ូតូកំពុងធ្វើដំណើរ បណ្ដាលឱ្យមនុស្សស្លាប់ ១០ នាក់ ( ៨ នាក់លើយន្តហោះ និង ២ នាក់ទៀត ជាអ្នកជិះឡាន និង ម៉ូតូ តាមដងផ្លូវ)។
ហេតុការណ៍ធ្លាក់យន្តហោះនេះដែរ ត្រូវបានថតជាប់ស្ដែងៗដោយកាមេរ៉ារបស់យន្តហោះមួយគ្រឿង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ៗ នៅពេលដែលយន្តហោះនោះធ្លាក់លើផ្លូវ ផ្ទុះឆេះយ៉ាងរន្ធត់បំផុត៕