ម្តាយស្លុ.តចិត្ត កូនអាយុ ២ ថ្ងៃ ត្រូវគេចូលមកលួចដល់ក្នុងពេទ្យ ច្រកថង់ខ្មៅ ព្យួរនឹងដៃម៉ូតូជិះចេញទៅបាត់
ថ្មីៗនេះ មានករណីមួយបានធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលជាខ្លាំង ដោយទារកទើបតែសម្រាលបាន ២ ថ្ងៃម្នាក់ នៅសុខៗស្រាប់តែមានអ្នកចូលមកលួចដល់ក្នុងមន្ទីរពេទ្យ ដោយច្រកដាក់ថង់ខ្មៅ ដើរចេញទៅគ្មានអ្នកឃើញសោះ។
តាមព័ត៌មានបានឱ្យដឹងថា មន្ទីរពេទ្យខាងលើស្ថិតនៅក្នុងខេត្តណាក់ខនប៉ាធុម ប្រទេសថៃ ដោយនៅថ្ងៃកើតហេតុ តាមរយៈកាមេរ៉ាសុវត្ថិភាព គេឃើញមានបុរសម្នាក់នៅដៃមានកាន់ថង់ខ្មៅ ដើរលបចុះឡើងតាមបន្ទប់សម្រាកនៅក្នុងមន្ទីរពេទ្យនោះ។ ក្រោយមកក៏បានចូលដល់បន្ទប់មួយ ដែលមានទារកម្នាក់អាយុ ២ ថ្ងៃកំពុងតែដេកម្នាក់ឯង រួចរូបគេក៏បានលើកយកទារក ដាក់ចូលក្នុងថង់ដែលត្រៀមមកនោះ ហើយក៏បានប្រញាប់ចេញមក និង យកថង់ខ្មៅព្យួរនឹងដៃម៉ូតូជិះចេញទៅបាត់ទៅ។
យ៉ាងណាមិញ ម្តាយមកវិញ ឃើញបាត់កូនក៏បានផ្អើលឆោឡោដល់អាជ្ញាធរ ចុះអន្តរាគមន៍តាមរកទារក និង តាមចាប់ចោរភ្លាមៗ។ ក្នុងអាជ្ញាធរបានរកឃើញទារកនៅក្នុងផ្ទះជួលមួយកន្លែង ឯជនសង្ស័យត្រូវបានគេដឹងថា ជាបុរសភេទទីបី មានវ័យ ៤៣ ឆ្នាំ ហើយតាមចម្លើយសារភាពគេបានឱ្យដឹងថា ខ្លួនស្មានតែជាកូនរបស់សង្សារចាស់ ទើបយកមកចិញ្ចឹមនៅផ្ទះ ដោយមិនបានគិតធ្វើបាបនោះទេ។ ដោយឡែក មកទល់ពេលនេះ ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួន និង បានបញ្ចូនទៅកាន់តុលារដើម្បីកាត់ទោសតាមផ្លូវច្បាប់ហើយ៕