មិនគួរឱ្យជឿ! ផ្ទះមួយនៅកោះហាវ៉ៃ នៅស្អាតភ្លឹង ខណៈផ្ទះជុំវិញនោះ ត្រូវភ្លើងឆេះម៉ត់ទៅជាផេះអស់
សោកនាដកម្មភ្លើងឆេះព្រៃដ៏កំណាចនាកោះ Maui នៃដែនកោះហាវ៉ៃ នៅតែជាប្រធានបទក្ដៅគគុកនៅឡើយតាមបណ្ដាសារព័ត៌មាននានាលើពិភពលោក។ ជាមួយគ្នានោះដែរ កម្រងរូបភាព ក៏ដូចជាវីដេអូជាច្រើន ដែលបង្ហាញពីទិដ្ឋភាពក្រោយកើតហេតុ ក៏នៅតែបន្តចែកចាយព្រោងព្រាតផងដែរ។
យ៉ាងណាមិញ ក្នុងចំណោមរូបភាពទាំងនោះ រូបភាពដ៏ព្រឺសម្បុរមួយកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ រូបនោះដែរ គឺជារូបផ្ទះមួយខ្នង មានដំបូលពណ៌ក្រហម ដែលនៅមានសភាពធម្មតា គ្មានប៉ះពាល់សូម្បីបន្តិច ខណៈផ្ទះសម្បែងផ្សេងៗនៅជុំវិញនោះ ត្រូវបានភ្លើងឆេះខ្ទេចខ្ទីទៅជាផេះគ្មានសល់។
គួរឱ្យដឹងផងដែរថា យ៉ាងហោចណាស់ អគារ និង ផ្ទះសម្បែងប្រមាណ ២ ២០០ ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ និង ផ្ទៃដីប្រមាណជា ២ ១៧០ ហិកតា ត្រូវបានបំផ្លាញ៕ ទស្សនាវីដេអូនៅទីនេះ