រៀនចប់សកលវិទ្យាល័យល្បីប្រចាំប្រទេស តែសុខចិត្តមកធ្វើជាអ្នកដឹកជញ្ជូនអាហារ ព្រោះរកលុយបានច្រើន
ថ្មីៗនេះ រឿងរ៉ាវមូលហេតុរបស់បុរសជនជាតិចិនម្នាក់ដែលសុខចិត្តមកធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ ក្រោយពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីប្រចាំប្រទេស បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះបានចប់ការសិក្សាផ្នែក Logistics មកពីសកលវិទ្យាល័យល្បីមួយប្រចាំប្រទេសចិន ដោយមានលទ្ធផលល្អទៀត តែក្រោយមកបុរសរូបនេះមិនបានទៅធ្វើការងារធំដុំឱ្យសមទៅនឹងការសិក្សារបស់ខ្លួននោះទេ បែរជាមកធ្វើជាអ្នកដឹកជញ្ជូនអាហារធម្មតាៗទៅវិញ ហើយគេធ្វើមកអស់រយៈពេល ៣ ឆ្នាំទៅហើយ ដើម្បីយកលុយមកចិញ្ចឹមគ្រួសារ។
បុរសរូបនេះបានឱ្យដឹងថា ការងារដែលត្រូវនឹងការសិក្សារបស់ខ្លួនមានការប្រកួតប្រជែងខ្លាំងណាស់ តែបានប្រាក់ខែតិចប្រហែលជា ៤០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ទាំងដែលអ្នកដឹកអីវ៉ាន់ធម្មតាៗបានដល់ទៅជិត ១៥០០ ដុល្លារក្នុងមួយខែឯណោះ។ យ៉ាងណាមិញ មហាជនបានឃើញដូច្នេះហើយ ម្នាក់ៗក៏ចាប់ផ្តើមយល់ពីតម្រូវការបុរសរូបនេះ ហើយគិតៗទៅការងារណាក៏មានតម្លៃ មិនចាំបាច់ទាល់តែការងារធំដុំត្រូវទៅតាមជំនាញនោះទេ៕