នៅមិននៅ ទៅបង្រៀនកូនសិស្សស្រីៗរាំ Twerk គ្រវីគូទក្នុងសាលា ឥលូវរងការរិះគន់ដូចព្យុះ
ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមថៃ កំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើឃ្លីបវីដេអូមួយ ដែលមានគ្រូកំពុងបង្រៀនឱ្យកូនសិស្សស្រីៗថ្នាក់មតេ្តយ្យរាំគ្រវីគូទគ្រវីចង្កេះនៅក្នុងសាលា។
ឃ្លីបវីដេអូមួយនេះ ត្រូវបានបង្ហោះចេញពីគណនីរបស់គ្រូថ្នាក់មតេ្តយ្យម្នាក់ ដោយបានបង្ហាញឱ្យឃើញពីសកម្មភាពរបស់ខ្លួន កំពុងតែបង្រៀនកូនសិស្សរាំក្បាច់គ្រវីគូទនៅក្នុងថ្នាក់រៀន ដើម្បីត្រៀមយកទៅសម្តែងនៅក្នុងកម្មវិធីរបស់សាលារៀន។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនហាក់មិនពេញចិត្តជាមួយនឹងសកម្មភាពនេះជាខ្លាំង ពោលគឺមិនគាំទ្រតែម្តង។ អ្នកខ្លះក៏បានលើកឡើងថា ក្មេងៗកើតមក មានភាពគួរឱ្យស្រឡាញ់ទៅហើយ មិនបាច់ទៅបង្រៀនឱ្យទៅបញ្ចេញកាយវិការអ្វីនោះទេ ម្យ៉ាងទៀតធ្វើជាគ្រូ គួរតែគិតឱ្យបានច្រើនជាងនេះ កុំចង់តែសប្បាយធ្វើឱ្យប៉ះពាល់ដល់ក្មេងៗ៕