ជូនពរលោកគ្រូឆាប់ជា! យប់មិញ លោកគ្រូតាក្រមាមាស ស៊ាន គឹមសៀន គ្រូគុនល្បុក្កតោខ្មែរចូលបន្ទប់សង្គ្រោះបន្ទាន់
មហាជនខ្មែរអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើល ក្រោយបានជ្រាបដំណឹងថាកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានធ្វើទុក្ខក្អួតចង្អោរ ល្ហិតល្អៃ អស់កម្លាំងខ្លាំង រហូតបានបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងបន្ទប់សង្រ្គោះបន្ទាន់។
បើតាមការឱ្យដឹងពីគណនីមួយមានឈ្មោះ Vy Tara បានបញ្ជាក់ថា ក្រោយពេទ្យពិនិត្យតាមដាន និង ដំណើរការព្យាបាល ពេលនេះលោកព្រឹទ្ធាចារ្យមានសភាពប្រសើរជាងមុនបន្តិច នាម៉ោង ៤ ទៀបភ្លឺ ដោយបានផ្លាស់មកបន្ទប់សម្រាក ដើម្បីត្រៀមរង់ចាំក្នុងការពិនិត្យបន្តនាពេលព្រឹក ដោយលោកគ្រូកំពុងតែមានបញ្ហាក្រពេញប្រូស្តាត។
ក្រោយបានឃើញបែបនេះ មហាជនខ្មែរ ក៏ដូចជាសិស្សគុនរបស់លោកគ្រូផ្ទាល់ បាននាំគ្នាបន់ស្រន់បង្ហោះសារសូមឱ្យលោកគ្រូតាព្រឹទ្ធចារ្យ សាន គឹមស៊ាន ឆាប់ជាសះស្បើយពីគ្រោះកាចនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖