មើលមួយភ្លែតស្មានតែសម្បកឈើ តាមពិតតឹកកែចេះហោះដ៏កម្រ ត្រូវបានគេប្រទះឃើញជាថ្មីនៅខេត្តកោះកុង
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ទីរបរិស្ថានខេត្តកោះកុង បានបង្ហោះរូបភាពរបស់សត្វតឹកកែហោះ ដែលជាសត្វប្រភេទកម្រមួយ ដោយត្រូវបានគេប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ ខេត្តកោះកុង។
យោងតាមសារបង្ហោះរបស់មន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា សត្វតឹកកែហោះ ដែលមានឈ្មោះបច្ចេកទេសថា «Ptychozoon Trinotaterra» ជាសត្វប្រភេទកម្រមួយនៅប្រទេសកម្ពុជា ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀតនៅក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏ធ្លាប់បានបង្ហោះរូបភាពសត្វតឹកកែចេះហោះនេះម្ដងដែរ ដោយបានប្រទះឃើញវានៅជើងភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
រូបភាព ៖ សារ៉ាយ វឿន នាយកឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង