ឆ្កែ ១ ក្បាលត្រូវពស់ចឹកចំមុខ ដំបូងម្ចាស់ភ័យតែដាក់ថ្នាំទាន់ឆ្កែលែងអី បែរជានាំគ្នាអស់សំណើចនឹងមុខឆ្កែវិញ
នារដូវវស្សានេះ ជារដូវកាលដែលគួរប្រុងប្រយ័ត្ន ដោយសារតែតំបន់មួយចំនួនត្រូវបានលិចទឹក ធ្វើឱ្យសត្វល្អិត សត្វមានពិសនានាចល័តទីរស់នៅ ដោយអាចចូលមកដល់ភូមិឋានរស់នៅ មានដូចជាតាមកន្លុកកន្លៀត ក៏ដូចជានៅតាមដើមឈើ ជាដើម ដែលគួរគប្បីត្រួតពិនិត្យឱ្យបានច្បាស់លាស់ និង ប្រុងប្រយ័ត្នបំផុត។
ជាក់ស្ដែង ថ្មីៗនេះតាមរយៈគណនីមួយដែលមានឈ្មោះ Teav Noren បានបង្ហោះពីករណីសត្វពស់មួយក្បាល បានចឹកសត្វឆ្កែចិញ្ចឹមជាទីស្រឡាញ់របស់ខ្លួនក្នុងភូមិឋានរស់នៅរបស់ខ្លួន បណ្ដាលឱ្យហើយមុខយ៉ាងខ្លាំង ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លុះសត្វជាទីស្រឡាញ់ដែលរងគ្រោះបានទទួលការព្យាបាល និង ដឹងច្បាស់ថាវាត្រូវបានផុតគ្រោះភ័យ និង ឃើញសភាពមុខហើមប៉ោងខ្លាំងខុសធម្មតា ម្ចាស់ឆ្កែហាក់អស់សំណើចទៅវិញ ដោយសារតែទឹកមុខរបស់វាហាក់កំប្លែងផង កម្សត់ផង។
តាមរយៈគណនីម្ចាស់ឆ្កែ បានបង្ហោះរៀបរាប់ដូច្នេះថា ៖ «ពស់ចឹកចេះដាក់ថ្នាំទាន់ កុំអីទៅស្រុកបាត់ហើយ ប្រយ័ត្នជាមួយសត្វដែលមានពិស (ពស់ហនុមា)។ ដំបូងឡើយភ័យចង់ស្លាប់ តែឥឡូវលែងស្លាប់ ហើមមុខស្ពីង ចង់សើចតិច ភ័យតិច តែដេកភ័យមួយយប់ហើយ»៕