ហ៊ានពេក! គំរាមសង្សារចាស់បង្ហោះរូប-វីដេអូពេលមានអីៗជាមួយគ្នា ឥលូវត្រូវប៉ូលិសឃាត់ខ្លួនបញ្ចូនទៅតុលាការ
រឿងរ៉ាវភ្ញាក់ផ្អើលថ្មីមួយ កំពុងត្រូវបានប៉ូលិសដំណើរការរឿងក្ដី ដោយនៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នេះ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសពីការឃាត់ខ្លួនបុគ្គលម្នាក់ ពាក់ព័ន្ធនឹងការគំរាមនារីដែលជាសង្សារចាស់ បង្ហោះរូបថតចាយចែករូបភាព និង វីដេអូអាក្រាតកាយអំឡុងពេលពួកគេរួមដំណេកជាមួយគ្នា។
ប្រភពខាងលើបានបញ្ជាក់ថា បុគ្គលរូបនោះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួននៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយបុគ្គលរូបនេះ បានគំរាមកំហែងសង្សារចាស់ជាច្រើនលើកច្រើនសា ថានឹងបង្ហោះចែកចាយរូបថតអាក្រាតរបស់ពួកគេពេលរួមដំណេកជាមួយគ្នានៅលើបណ្ដាញសង្គម បើសិនជាជនរងគ្រោះមិនធ្វើតាមបញ្ជាររបស់ខ្លួន។
យ៉ាងណាបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕