(វីដេអូ) កម្សត់ណាស់! អ្នកផ្ទះស្ល-ាប់ គ្មានលុយធ្វើបុណ្យសូម្បីមឈូសក៏អត់ ស្រ្តីម្នាក់ដាច់ចិត្តសំពះសុំមហាជនឱ្យជួយទាំងទឹកភ្នែក
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូបង្ហោះដ៏កម្សត់មួយរបស់ស្រ្តីម្នាក់ដែលរស់នៅខេត្តកំពង់ស្ពឺ កំពុងប្រកាសរកជំនួយពីសប្បុរសជន ដើម្បីធ្វើបុណ្យសពឱ្យសមាជិកគ្រួសារ។
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក ស្រេន វុធថា ដែលជាតារាសម្តែងល្បីមួយរូប បានបង្ហោះវីដេអូពីស្រ្តីម្នាក់ បានលើកដៃសំពះសុំជំនួយពីសប្បុរសជន ដើម្បីទិញមឈូសធ្វើបុណ្យសពសមាជិកគ្រួសារ ព្រោះតែស្រ្តីរូបនេះជាអ្នកក្រមានជីវភាពខ្វះខាត មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំបុណ្យសព។
គួរដឹងដែរថា ស្រ្តីរូបនេះរស់នៅក្នុងឃុំមហារសាំង ខេត្តកំពង់ស្ពឺ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទាក់ទងហ្វេសប៊ុកតារាសម្តែង ស្រេន វុធថា ដែលជាអ្នកបង្ហោះវីដេអូនេះផ្ទាល់៕