គាំទ្រ! មន្ទីរអប់រំខេត្តកោះកុង ស្នើឱ្យមានការពិនិត្យចំណីអាហារតាមសាលា ដើម្បីសុខភាពសិស្សានុសិស្ស
តាមរយៈលិខិតមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ បានផ្ញើជូនគណៈអភិបាលក្រុង/ស្រុកទាំង ៧ នៅកោះកុង ចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសាធារណៈ និងឯកជន។
តាមរយៈលិខិតនោះ មន្ទីរអប់រំខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា ដោយយោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល និងការផ្ដល់ព័ត៌មានពីអាណាព្យាបាលសិស្ស បានសង្កេតឃើញថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព និងអាការពុលនំចំណីអាហារដែលបណ្តាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ (លើសកាលបរិច្ឆេទកំណត់) នំចំណីអាហារចម្អិនមិនបានល្អ នំចំណីអាហារមានប្រភពផលិតមិនច្បាស់លាស់ និងនំចំណីអាហារដែលមានជាតិផ្អែម ឬប្រៃខ្លាំង រួមទាំងការទទួលទានភេសជ្ជៈផ្អែមខ្លាំង និងខ្វះអនាម័យដែលមានលក់តាមគ្រឹះស្ថានសិក្សា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខាងមន្ទីរអប់រំ សូមឱ្យលោក-លោកស្រីអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ជួយជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុក ចុះត្រួតពិនិត្យការលក់ដូរនំ ចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖