(វីដេអូ) ដូនគេដូនយើង វ័យចាស់ទៅហើយ តែប្រឹងដើរទាំងពីមពើមលក់ឈូក-លក់ចេកនៅម្ដុំអង្គរ ដើម្បីចិញ្ចឹមជីវិត
ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ដែលបានចាប់កំណើតនៅលើលោកសន្និវាសយើងនេះ រមែងមានភ័ព្វសំណាងរស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រនំធំខ្ពស់ រស់នៅសុខដុមធូរធារ ខណៈអ្នកខ្លះទៀតតស៊ូស្ទើរពេញមួយជីវិតរបស់ខ្លួនឥតទំនេរ ដើម្បីតែក្រពះមួយពេលបន្តដំណើរជីវិតទៅថ្ងៃមុខ។
នេះដូចទៅនឹងករណីលោកយាយវ័យចំណាស់មួយរូប ដែលលោកចាស់ហើយមិនបានសម្រាកនោះទេ ប្រឹងដើរលក់ឈូក លក់ចេកចិញ្ចឹមជីវិត ព្រោះតែជីវភាព និង បានលុយបន្តិចបន្តួចគ្រាន់បានទិញអង្ករហូប ទប់ទល់ក្រពះដែលត្រូវការអាហារ។
បើតាមការឱ្យដឹងពីគណនីឈ្មោះ Neak Neang Toch បានបញ្ជាក់ថា លោកយាយកម្សត់មកលក់រាល់ថ្ងៃនៅជិតអង្គរ ដើម្បីយកប្រាក់ចិញ្ចឹមជិវិត ដោយសារតែលោកទីទ័លក្រ ខណៈមានកូនជាកម្មករសំណង់បានត្រឹមមួយដូរបាយ ពុំមានលទ្ធភាពឱ្យលោកយាយសោយសុខនោះឡើយ។ ដូច្នេះហើយសម្រាប់សប្បុរសជនដែលបានឆ្លងកាត់តំបន់អង្គរ បានឃើញលោកយាយអាចផ្ដល់ជាជំនួយ និង ជួយទិញគាត់ផង គ្រាន់បានបន្តដំណើរជីវិតដ៏កម្សត់នេះទៅមុខបន្តទៀត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖