(វីដេអូ) ពុទ្ធោ-អើយ! ព្យុះភ្លៀងខ្លាំងក្លាបំផុតនៅប៉េកាំង ទឹកបោកលិចគ្រប់ទិសទី ឡានផ្ទះសម្បែងហូរតាមទឹកដូចស៊ូណាមិ
ភាគខាងជើងប្រទេសចិន កំពុងប្រកាសអាសន្នកម្រិតក្រហម ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លា បានវាយប្រហារ បង្កជាជំនន់ទឹកភ្លៀងជន់ហូរខ្មួលខ្មាញ់ គួចទាញយកឡានជាច្រើនគ្រឿងទៅតាមទឹក គួរឱ្យរន្ធត់។
ទីក្រុងប៉េកាំង មួយរយៈចុងក្រោយនេះ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាបំផុតជាប្រវត្តិសាស្ត្រ មិនធ្លាប់មានរយៈពេល ១៤០ ឆ្នាំមកហើយ ដែលធ្វើឱ្យអាជ្ញាធរក្រុង ចេញវិធានការបន្ទាន់ ជម្លៀសពលរដ្ឋក្នុងតំបន់រងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាពតាមដែលអាចធ្វើបាន។
យ៉ាងណាមិញ បើសង្កេតមើលតាមរយៈវីដេអូជាច្រើនលើបណ្ដាញសង្គម បានថតជាប់ទិដ្ឋភាពស្ដែងៗរន្ធត់ៗ នៃការវាយប្រហារដោយព្យុះភ្លៀងនេះមកលើក្រុងប៉េកាំង ដោយតំបន់ជាច្រើន ត្រូវបានទឹកហូរជន់លិចខ្ទេចខ្ទី ឯឡានម៉ូតូ និង សូម្បីតែផ្ទះសម្បែងមួយចំនួន ក៏ត្រូវបានកម្លាំងទឹកហូរកួចយកទៅតាមផងដែរ ប្រៀបបីដូចជាជំនន់ដោយស៊ូណាមិដូច្នោះដែរ មើលទៅគួរឱ្យរន្ធត់បំផុត។ ទស្សនាវីដេអូទី១ និង វីដេអូទី ២៖