(វីដេអូ) ព្រះសង្ឃ មានព្រះទ័យមហាករុណា យកចង្ហាន់មកភ្ជួរទុកឱ្យជនអនាថា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយពីបានឃើញទស្សនាវីដេអូថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពព្រះសង្ឃពីរអង្គ និមន្តយកចង្ហាន់ទុកឱ្យអ្នកក្រខ្សត់ កំពុងទទួលបានការចែករំលែកពេញបណ្ដាញសង្គម។
វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍ ប្រមាណជិត ៣០ វិនាទីនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Sreyloeng Phoun នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ព្រមទាំងបានបញ្ជាក់ថា ៖ «ខ្ញុំករុណាសូមថ្វាយបង្គំលោកប្អូន ហើយក៏អរព្រះគុណជំនួសយាយតា និងជនអនាថាក្រក្សត់ទាំងអស់ផងដែរ និមន្តបិណ្ឌបាទយកចង្ហាន់ចែករំលែកដល់អ្នកក្រក្សត់»។
តាមរយៈសកម្មភាពដ៏ប្រពៃនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កោតសរសើរទៅដល់ព្រះសង្ឃទាំង ២ អង្គ និងចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖