បែកគ្នាហើយកុំឱ្យខាត! បុរសម្នាក់ប្រមូលខោអាវសង្សារមកលក់ឡាយឡុង ពាក់ធ្វើម៉ូដែលខ្លួនឯង លក់ឡើងរំភើយ
បុរសម្នាក់ ទើបបែកសង្សារហើយ នឹកឃើញអីទៅយកខោអាវនាង មកលក់ក្នុងបណ្តាញសង្គម Tiktok ដោយពាក់ធ្វើម៉ូដែលខ្លួនឯងទៀត ធ្វើឱ្យមហាជនឃើញហើយទប់សំណើចមិនបានឡើយ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ ដោយបុរសខាងលើ បានផុសរូបជាច្រើនរបស់ខ្លួន នៅក្នុងបណ្តាញសង្គម Tiktok ដែលកំពុងស្លៀកពាក់ខោអាវស្រី ដោយមានទាំងរ៉ូប ទាំងឈុតស្អាត សិចស៊ី ព្រមជាមួយនឹង Caption ឱ្យដឹងបែបលេងសើចថា ទាំងនេះគឺជាឈុតរបស់សង្សារចាស់ខ្លួន ព្រោះមិនចង់យកទៅបោះចោល ទើបយកមកលក់ជំនួសវិញ ហើយធានាថាស្អាតៗទាំងអស់ ព្រោះសាកស្លៀកពាក់មកខ្លួនឯងហើយស្អាតពិតមែន ដូចដែលបានឃើញក្នុងរូបស្រាប់។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម មានមហាជនជាច្រើន បាននាំចូលមកខមិនអស់សំណើច អ្នកខ្លះក៏ស្មានថាជាមនុស្សស្រី ឯអ្នកខ្លះទៀតក៏លលេងថា សង្ស័យតែបុរសរូបនេះ ចង់ពាក់យូរហើយមើលទៅ៕