សន្សំលុយទៅសាកថ្មជីវិតនៅកោះ តែភ្លេចមើលព្យាករណ៍អាកាសធាតុ ទៅដល់ធ្វើមុខស្អុយព្រោះភ្លៀងបាក់មេឃ
ថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹករបស់បុរសម្នាក់ ដែលអង្គុយយ៉ាងអស់សង្ឃឹមក្នុងអាងទឹក ខណៈមេឃកំពុងភ្លៀង បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ហួសចិត្តជាខ្លាំង។
បុរសរូបនេះជាជនជាតិវៀតណាម ដោយរូបគេបានរៀបរាប់រឿងរ៉ាវភ្ជាប់ជាមួយរូបភាពខាងលើថា ខ្លួន និង គ្រួសារបានទៅលេងកោះ ដោយបានកក់សណ្ឋាគារប្រណីតដែលមានទេសភាពស្រស់ស្អាតត្រជាក់ភ្នែក សមជាមួយនឹងលុយដែលខំសន្សំមកមួយឆ្នាំ។
យ៉ាងណាមិញ ខំតែរំពឹងថានឹងបានសប្បាយចិត្ត សប្បាយកាយ បានមកលម្ហែមួយអស់ដៃហើយ តែចៃដន្យអីក៏ភ្លេចមើលការព្យាករណ៍អាកាសធាតុ គ្រាន់តែទៅដល់កោះក៏មានព្យុះភ្លៀងបោកបក់ស្ទើរបាក់មេឃបាក់ដីទៅណាក៏មិនបាន បានត្រឹមតែហែលទឹកលេងនៅក្នុងអាងទឹករបស់សណ្ឋាគារយ៉ាងស្រណោះខ្លួន ទាំងកំពុងតែមានភ្លៀងធ្លាក់។
យ៉ាងណាមិញ មហាជនឃើញហើយពិតជាអស់សំណើច តែក៏អាណិតមិនតិចដែរ ហើយក៏បាននាំគ្នាដាស់តឿនដែរថានេះគឺជាមេរៀន ទៅដើរលេងលើកក្រោយកុំភ្លេចមើលព្យាករណ៍អាកាសធាតុឱ្យសោះ៕