ប្តីល្អកម្ររកបាន! ប្រពន្ធឆ្លងទន្លេ អារម្មណ៍នៅតែជាមួយប្រពន្ធ ទោះពេទ្យបីកូនមកឱ្យមើលក៏មិនខ្វល់
រឿងរ៉ាវរបស់បុរសម្នាក់ ដែលឈរយ៉ាងអន្ទះអន្ទែងនៅមុខបន្ទប់សម្រាល បារម្ភពីប្រពន្ធខ្លាំងដល់ថ្នាក់ភ្លេចមើលមុខកូនដែលពេទ្យបីចេញមក បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដែលបុរសរូបមានប្រពន្ធកំពុងចូលបន្ទប់សម្រាលកូន ហើយរូបគេបានឈរចាំយ៉ាងមិនសុខនៅខាងក្រៅ ព្រមទាំងមានទឹកមុខពោរពេញដោយក្តីបារម្ភ។ ក្នុងនោះ ខណៈប្រពន្ធសម្រាលរួច អ្នកគ្រូពេទ្យក៏បានបីកូនយកចេញមកឱ្យឪពុកដែលនៅខាងក្រៅមើល តែឪពុកបែរជាមិនសូវចាប់អារម្មណ៍ឡើយ ឱ្យអ្នកគ្រូបីយកទៅឱ្យយាយវិញ ពោលគឺក្តីបារម្ភទាំងប៉ុន្មាន តាមពិតទៅគឺទៅលើប្រពន្ធទាំងអស់។
លើសពីនេះទៀត បុរសរូបនេះគិតតែពីសួររកប្រពន្ធយ៉ាងអន្ទះអន្ទែងថានាងយ៉ាងម៉េចទៅហើយ ឯអ្នកគ្រូពេទ្យក៏តបថានាងមានសុវត្ថិភាព គ្រាន់តែពេលនេះកំពុងតែដេររបួស ហើយក៏បានសុំឱ្យបុរសជាប្តីទៅរង់ចាំនៅបន្ទប់សម្រាកផងដែរ។ យ៉ាងណាមិញ បុរសជាប្តីនៅតែឈរមុនបន្ទប់សម្រាលមិនទៅណាឡើយ ដោយគ្រាន់តែប្រាប់ម្តាយឱ្យយកកូនទៅមុន។ យ៉ាងណាមិញ មហាជនឃើញហើយក៏រំជួលចិត្ត ព្រោះស្វាមីដែលស្រឡាញ់បារម្ភប្រពន្ធដល់ថ្នាក់ភ្លេចកូនបែបនេះ គឺពិតជាល្អកម្ររកបានណាស់៕