ធ្លាប់តែលេង ធ្លាប់តែឮសំឡេង ឥលូវមកដឹងប្រវត្តិ Lato-Lato តាមពិតមានកំណើតតាំងពីឆ្នាំ ១៩៦០
មហាជនប្រាកដជាបានស្គាល់មកហើយ នូវរបស់លេងដែលកំពុងផ្ទុះការពេញនិយមក្នុងចំណោមកុមារៗ ដែលទៅណាមកណាក៏សំឡេងរបស់វា នោះគឺ Lato-Lato ។
យ៉ាងណាមិញ ឈ្មោះថា Lato Lato គឺមានន័យថា ធ្វើឱ្យឮសំឡេងខ្ទប់គ្នា ហើយវាមិនមែនជារបស់លេងថ្មី ដែលគេទើបបង្កើតនោះទេ តាមពិតទៅវាមានកំណើតនៅសហរដ្ឋអាមេរិក តាំងពីអំឡុងឆ្នាំ ១៩៦០ និង ១៩៧០ មកម៉្លេះ ដែលកាលណោះគេហៅវាថា Clackers ។
នៅពេលនោះ ត្រូវបានគេចាត់ទុករបស់លេងមានគ្រោះថ្នាក់ ព្រោះតែវាត្រូវធ្វើឡើងដោយមានគ្រាប់ជាថ្មកញ្ចក់ ដែលបណ្ដាលឱ្យងាយបែក និង បង្កគ្រោះថ្នាក់ទៅដល់ក្មេងជាច្រើន ហើយខាងក្រសួងពាក់ព័ន្ធក៏បានដាក់ច្បាប់សុវត្ថិភាពថ្មី ទៅលើអ្នកផលិតវា ទើបចុងក្រោយ Clackers ក៏លែងមានវត្តមាននៅអាមេរិកតទៅទៀត។ យ៉ាងណាមិញ មកទល់សព្វថ្ងៃ Clackers ក៏ត្រូវបានគេវិវឌ្ឍន៍មកជា Lato-Lato វិញម្តង ដោយផលិតពីជ័រ ហើយមើលទៅវានៅតែ ផ្ទុះការពេញនិយមលេងយ៉ាងច្រើនពីក្មេងៗដដែល៕