ដល់-ក! ក្រុងដាច់ស្រយាលមួយនៅចិន មានអាកាសធាតុក្ដៅខ្លាំងរហូតជាង ៥២ អង្សាសេ
ទីក្រុងដាច់ស្រយាលមួយ នាភាគពាយព្យប្រទេសចិន បានជួបប្រទះអាកាសធាតុក្ដៅខ្លាំងរហូតជាង ៥២ អង្សាសេ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដែលនេះជាកំណត់ត្រាអាកាសធាតុថ្មីមួយសម្រាប់ប្រទេសនេះ ក្រោយកាលពីប្រមាណ ៦ ខែមុន ប្រទេសចិន បានជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៥០ អង្សាសេ។
កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ទីក្រុង Sanbao នាតំបន់ Turpan ខេត្ត Xinjiang ប្រទេសចិន បានរងនៅអាកាសធាតុក្ដៅខ្លាំង រហូតដល់ ៥២.២ អង្សាសេ ដែលអាកាសធាតុក្ដៅចង់ឆេះនេះ រំពឹងនឹងបន្តមានរហូត ៥ ថ្ងៃខាងមុខទៀត។
គួរឱ្យដឹងថា ចាប់តាំងពីខែមេសា មក បណ្ដាប្រទេសជាច្រើនពាសពេញតំបន់អាស៊ី កំពុងជួបប្រទះបញ្ហាអាកាសធាតុក្ដៅខ្លាំង រហូតអ្នកជំនាញបង្ហាញក្ដីបារម្ភចំពោះពលរដ្ឋ ក្នុងការសម្របខ្លួនភ្លាមៗទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ៕