ថែសុខភាពផង! ចាប់ពីស្អែក កម្ពុជា អាចនឹងមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់មួយសប្ដាហ៍ពេញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះបានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងព្យុះទី ៤ ឈ្មោះ តាលីម (Talim) និង ខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លក្ខណ:បែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និង បង្គួរ ដោយផ្នែកខ្លះលាយឡំផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ និង មានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖