បានជិះដឹងសប្បាយយ៉ាងណា! កប៉ាល់ទេសចរណ៍ធំជាងកប៉ាល់ទីតានិច ៥ ដង ត្រៀមដឹកភ្ញៀវកម្សាន្តនៅឆ្នាំក្រោយ
កប៉ាល់ទេសចរន៍ធំជាងគេបំផុតលើពិភពលោក ដែលមានទំហំធំលើសកប៉ាល់យក្សទីតានិច រហូតដល់ ៥ ដង កំពុងធ្វើឱ្យមហាជនជាច្រើនជ្រួលច្របល់ ចង់ស្គាល់រសជាតិឱ្យបានម្ដង។
កប៉ាល់មួយនេះដែរ ត្រូវបានដាក់ឈ្មោះថា «Icon of the Seas» សាងសង់ដោយក្រុមហ៊ុន Royal Caribbean នាវាលសង់នាវាក្នុងប្រទេសហ្វាំងឡង់។ វា មានប្រវែង ៣៦៥ ម៉ែត្រ និង ទម្ងន់ ២៥០ ៨០០ តោន ដែលទំហំគឺធំខ្លាំង លើសកប៉ាល់ទីតានិចដល់ទៅ ៥ ដងឯណោះ។ «Icon of the Seas» អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៧ ៦០០ នាក់ និង បុគ្គលិកចំនួន ២ ៣៥០ នាក់។
គួរបញ្ជាក់ដែរថា កប៉ាល់យក្ស «Icon of the Seas» នឹងធ្វើការចុះដំណើរកម្សាន្តដំបូងនៅក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលនឹងធ្វើការដឹកអ្នកដំណើរកម្សាន្តជុំវិញពិភពលោក ជាមួយនឹងទិដ្ឋភាព និង គ្រឿងបរិក្ខារប្រណីត ធ្វើឱ្យអ្នកដំណើរទាំងអស់ទទួលបានបទពិសោធន៍មួយដែលចងចាំមិនភ្លេច៕