យំទាំងឈឺចាប់! កូនអាយុ ៣ ខែ ក្រឡាប់ក្នុងអង្រឹងថប់ដង្ហើមស្លា-ប់ ស្រាប់តែឪពុកនឹកឃើញរឿងយល់សប្តកាល ១ ឆ្នាំមុន ពេលកូនមកសុំនៅយ៉ាងព្រឺសម្បុរ
ជារឿងដ៏គួរឱ្យរំជួលចិត្ត និងនឹកស្មានមិនដល់ ទារកអាយុជាង ៣ ខែ បានក្រឡាប់ផ្កាប់មុខក្នុងអង្រឹង បណ្ដាលឱ្យថប់ដង្ហើមស្លាប់ បន្សល់នូវវិប្បដិសារី និងក្ដីអាលោះអាល័យដល់ក្រុមគ្រួសារសាច់ញាតិ ជាពិសេសគឺឪពុកអ្នកម្ដាយ ដែលស្រឡាញ់កូនស្រីរបស់ខ្លួនស្មើជីវិត។
ជុំវិញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល តាមរយៈគណនីឪពុកទារកដែលមានឈ្មោះ ប៉ា កូនជ្រូក បានបង្ហោះរៀបរាប់ទាំងឈឺចាប់ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានដឹងបែបនេះថា ៖ «កូនស្រីប៉ាគេងក្នុងអង្រឹងសុខៗក៏ក្រឡាប់ បន្ទាប់មកក៏ចូលសង្គ្រោះបន្ទាន់ បន្ទាប់មកក៏សល់តែកូនឆ្អឹងតូចៗ។ កំហុសម៉ាក់ប្រហែស ទុកកូនគេងក្នុងអង្រឹងចោលជិត ២០ នាទី ម៉ាក់ប្រាប់ថាមិនដឹងកូនក្រឡាប់ផ្កាប់មុខក្នុងអង្រឹងតាំងពីពេលណា ទាំងកូនកំពុងគេងលក់សោះ។ គេងលក់ស្រួលសុខៗសោះ ក៏ក្រឡាប់ខ្ទប់ច្រមុះផុតដង្ហើម ឱ្យប៉ាអង្គុយរើសកូនឆ្អឹងតូចៗកូនមកផ្ទះវិញ»។
បន្ទាប់ពីបាត់បង់កូនស្រីជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ ស្រាប់តែបុរសជាឪពុកនឹកឃើញរឿងយល់សប្តកាលពី ១ ឆ្នាំមុនថា ៖ «ពេលកូនស្លាប់ទើបប៉ានឹកឃើញ កាលពី ១ ឆ្នាំមុន ម៉ាក់ទម្ងន់កូន ប៉ាទើបតែរើហាងមកនៅភ្នំពេញបានប៉ុន្មានថ្ងៃ ប៉ាយល់សប្តឃើញ ខ្មោចប៉ាម៉ាក់ដើមកូន និងកូន ដែលសុទ្ធតែជាម៉ូយទិញវ៉ែនតាប៉ា ដែលខ្មោចប៉ាម៉ាក់ដើមកូនមកទិញវ៉ែនតាប៉ា ហើយយកកូនអាយុប្រហែល ២២ ឆ្នាំទុកចោលនឹងប៉ា ដោយមិននិយាយមួយម៉ាត់សោះ ហើយក៏បើកឡានចេញបាត់ទៅ បន្ទាប់មកឃើញថាប៉ាត្រូវរើហាង ទៅនៅភ្នំពេញវិញ ប៉ាសួរកូនថា មីអូនពូត្រូវរើផ្ទះទៅរស់នៅភ្នំពេញហើយ មីអូនឯងត្រូវទៅណា? ខលទៅប៉ាម៉ាក់មកយកវិញ? ឬរកកន្លែងចាំប៉ាម៉ាក់? ឬទៅរស់នៅភ្នំពេញជាមួយពូនិងប្រពន្ធពូ? កូនឆ្លើយទាំងទាក់ទើ និង សំលេងតិចៗថា ញុំសុំទៅនៅភ្នំពេញជាមួយពូឯងដែរ ភ្ញាក់ពីយល់សប្តិមកប៉ាក៏ប្រាប់ម៉ាក់កូនថា យើងប្រហែលមានកូន ១ ទៀតហើយ ហើយកូនស្រីទៀត ព្រោះបងយល់សប្តិឃើញក្មេងស្រីសុំមកនៅជាមួយយើង មែនដល់ខែអេកូប៉ាឃើញកូនជាកូនស្រីមែន ប៉ាសប្បាយចិត្តព្រោះប៉ាស្រលាញ់កូនស្រី តែប៉ាភ្លេចថា ខ្មោចប៉ាម៉ាក់កូនគ្រាន់តែយកកូនមកផ្ញើនឹងប៉ាទេពេលកូនកើតមកបាន1ខែជាង កូនចេះតែលើកជើងធាក់កន្សែងដណ្តប់ខ្លួន រុលឡើងមកលើរកតែខ្ទប់មុខរហូត តែប៉ាម៉ាក់ឃើញរហូតដល់លែងហ៊ានដណ្តប់កន្សែងអោយ ហើយកន្សែងទ្រាប់ ក ទប់ដបដោះគោ ក៏កូនចេះតែយកដៃគ្រវៀស រុលមកបាំងមុខ អត់ឈប់ដែរ តែប៉ាម៉ាក់ឃើញរហូត កូនចេះតែរករឿងប៉ាម៉ាក់ប្លែកពីអាបងៗកាលនៅតូច តែប៉ាម៉ាក់មិនចាប់អារម្មណ៍ គិតថាមកពីកូននៅតូច រហូតដល់កូន ៣ ខែ ១០ ថ្ងៃ ចេះក្រឡាប់កូនក្រឡាប់ខ្ទប់ដង្ហើមផុតទៅ ទៅនឹងការអត់ដង្ហើម ដោយជៀសមិនរួចដដែល»។
បុរសជាឪពុកបានបន្តទៀតថា ៖ «កំហុសប៉ា ដែលប៉ាមិនបានគិតលើរឿងផ្លូវងងឹត ឥលូវនេះពេលកូនចាកចោលប៉ា ទើបប៉ានឹកឃើញរឿងប៉ាយល់សប្តិកាលពី ១ ឆ្នាំមុនដែលខ្មោចប៉ាម៉ាក់កូន យកកូនមកផ្ញើនឹងប៉ា ដែលពាក្យថាផ្ញើគង់តែមានថ្ងៃពួកវាមកយកកូនពីប៉ាវិញ ឥលូវពួកវាយកកូនពីប៉ាទៅវិញមែន។ ព្រហ្មលិខិតធ្វើបាបប៉ា និង កូនណាស់ ឱ្យយើងជួបគ្នាតែជាង ៣ ខែ កូនមកនៅជាមួយប៉ាដើម្បីបង្រ្គប់ជាតិ តែប៉ាចង់រស់នៅជាមួយកូនរហូត អាយុកូនកំពុងតែពេញគួរឱ្យស្អប់ ចេះសើច ចេះធ្វើមុខឆ្ងល់ ចេះពេប ចេះញញឹម ចេះស្គាល់ប៉ាម៉ាក់ហើយ កូនធ្វើឱ្យប៉ាស្រលាញ់កូនខ្លាំងឡើងៗ តែកូនទៅចោលប៉ាបាត់ត្រឹមតែមួយប៉ព្រិចភ្នែក ប៉ាត្រៀមចិត្តមិនទាន់ បេះដូងប៉ាខ្ទេចអស់ហើយកូន ប៉ាលែងបានប្រលែងជាមួយកូនទៀតហើយ? ប៉ាស្រណោះ កូនប៉ាមិនគួរអាយុខ្លីចឹងសោះ ទាំង ៣ ខែមិនដែលឈឺសោះ សុខៗទៅចោលប៉ាយកម៉ង»៕