កំពូលចោរ! គេកំពុងកើតទុក្ខរវល់ធ្វើបុណ្យស-ព ពួយបន្លំចូលធ្វើភ្ញៀវលួចទូរស័ព្ទ ចិញ្ចៀន ក្រវិល ចុងក្រោយខ្ចប់របស់ប៉ូលិស
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០២ នាក់ ក្នុងបទល្មើសជាក់ស្តែង ខណៈដែលជនសង័្សយធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពមួយនៅមូលដ្ឋានភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង័្សយទាំង ២ នាក់នោះរួមមាន៖
១-ឈ្មោះ ឆាយ ឈួ ភេទប្រុសអាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ផល សុភ័ក្រ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដកហូតបាន៖
-ទូរស័ព្ទដៃចំនួន ០៣ គ្រឿង
-នាឡិកាដៃខូច ០១ ខ្សែ
-ចិញ្ចៀនប្លាទីន ០២ វង់
-ក្រវិលប្លាទីន ០១ គូ
-ម៉ូតូម៉ាក HONDA CLICK ក្រហម ០១ គ្រឿង។
ខាងស្នងការបានបញ្ជាក់ពីដើមហេតុឱ្យបានដឹងថា នាវេលាម៉ោង ០៣ និង ៣០ នាទី រំលងអធ្រាត្រយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ឈានចូលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួន ០៣ នាក់ ខណៈជនរងគ្រោះកំពុងកើតទុក្ខនាពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនរងគ្រោះនោះគឺ ៖
១. ឈ្មោះ ហួន ជឿម ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានបាត់ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO Y02S ពណ៌ត្នោត (ម្ចាស់ផ្ទះកើតហេតុ)។
២. ឈ្មោះ ហួន វណ្ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បាបាត់ទូរស័ព្ទ ០១ គ្រឿង ម៉ាក VIVO V20 ពណ៌ទឹកប៊ិច។
៣. ឈ្មោះ មឿន សាវ៉ៃ ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិបេងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បាត់ទូរសព្ទ ០១ គ្រឿងម៉ាក HUAWEI ពណ៌ត្នោត និង កូនកាបូបស្ពាយពណ៌ឈាមជ្រូកចំនួន ០១ ក្នុងកាបូបមាន ៖
- ប្រាក់រៀលចំនួន ១៥ ម៉ឺនរៀល
- ប្រាក់ដុល្លា ២៧ ដុល្លាអាមេរិក
- នាឡិកាដៃ ០១ ខ្សែ (ខូច)
- ចិញ្ចៀនប្លាទីន ០២ វង់
- ក្រវិលប្លាទីន ០១ គូ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង