ព្រាត់គ្មានថ្ងៃជួប! គូស្នេហ៍នារីស្រឡាញ់ភេទដូចគ្នា ឈឺចាប់ពេញទ្រូង ផ្ដាំដល់ឪពុកម្ដាយគ្រប់រូបព្រមទទួលយកការពិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយ និងបញ្ចេញមតិចូលរួមរំលែកទុក្ខព្រោងព្រាត ជុំវិញរឿងរ៉ាវយុវតីវ័យក្មេងមួយរូប បង្ហោះសារឈឺចាប់ក្រោយពីគូស្នេហ៍ជាទីស្រឡាញ់របស់ខ្លួន ដែលមានភេទដូចគ្នា បាត់បង់ជីវិតគ្មានថ្ងៃត្រឡប់ជារៀងរហូត គួរឱ្យសោកសង្រេងបំផុត។
ចំពោះរឿងនេះ យុវតីដែលមានគណនីហ្វេសប៊ុកឈ្មោះ Dxaa MiiLoo បានបង្ហោះសារនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ថា ៖ «ក្នុងនាមខ្ញុំជាមនុស្សប្រភេទស្រឡាញ់ ភេទដូចគ្នា សូមឱ្យអ្នកម្ដាយគ្រប់រូប រួមទាំងបងៗដែលមានប្អូនខុសធម្មជាតិទាំងអស់ នាងខ្ញុំសូមឱ្យបើកចិត្តទទួលយកអ្វីដែលវាកើតឡើង។ អ្នកដឹងទេ ពេលដែលអ្នកខំប្រឹងទាញអ្វីដែលអ្នកមិនអាចកែប្រែបាន វាហត់ទាំងអ្នក និង អ្នកដែលអ្នកខំប្រឹងទាញ អ្នកចេះស្រឡាញ់ អ្នកចេះចង់បាន គាត់ក៏ដូចគ្នាគាត់ ក៏ចេះស្រឡាញ់ ចេះចង់បានដូចគ្នា ពេលដែលអ្នកបំបែក ឬមិនធ្វើតាមគាត់ វាពិតជាឈឺចាប់ណាស់អ្នកដឹងទេ? អត់ទេ ព្រោះអ្នកចង់បានអ្វីដែលអ្នកចង់បានប៉ុណ្ណោះ ការឈឺចាប់ទាំងនោះអ្នកគ្មានថ្ងៃយល់ពីវាបានទេ ព្រោះអ្នកមិនមែនជាគាត់ អ្នកមិនដឹងទេថាឈឺចាប់ប៉ុនណា កុំចាំដល់ពេលបាត់បង់ទើបព្រម ទើបស្ដាយ»។
យុវតីរូបនេះ បានបន្ថែមឱ្យដឹងទៀតថា ៖ «ខ្ញុំត្រូវជាសង្សារក៏ដូចជាគូស្នេហ៍នឹង ម៉ៅ រក្សា មានការឈឺចាប់ខ្លាំងណាស់ ព្រោះខ្ញុំស្រឡាញ់គ្នាខ្លាំងណាស់ ស្រឡាញ់លើសគូប្រុស និង ស្រីទៅទៀត តែដោយសារតែជតាកម្មបានឱ្យពួកយើងបែកគ្នាជារៀងរហូត ពួកខ្ញុំមិនដែលឈ្លោះគ្នាខ្លាំងសូម្បីម្ដងណាទេ ទោះរយៈពេលតិចតែចង់ប្រាប់ឱ្យដឹងថា ពួកខ្ញុំកំពុងពេញស្រឡាញ់គ្នាខ្លាំង ខ្ញុំយំប៉ុននេះក៏មិនស្មើទង្វើល្អដែលគាត់ធ្វើដាក់ខ្ញុំដែរ។ ជាចុងក្រោយគ្រាន់តែចង់ប្រាប់ និងឱ្យដឹងថាកុំព្យាយាមកែប្រែអ្វីដែលកើតឡើងហើយ ហើយកុំឃាត់ឃាំងរឿងដែលវាមិនអាចនឹងទៅរួច ត្រូវបើកចិត្ត និងរៀនទទួលយកវា»៕