អ្នកណាធ្វើចិត្តបាន! តស៊ូចាប់ដៃគ្នារហូតទើបបានរៀបការថ្មីថ្មោង ស្រាប់តែភរិយាឃ្លាតចាកលោកចោលគ្មានថ្ងៃត្រឡប់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និង ចូលរួមរំលែកទុក្ខព្រោងព្រាត ក្រោយបានដឹងរឿងរ៉ាវគូស្វាមីភរិយាមួយគូត្រូវឃ្លាតគ្នាគ្មានថ្ងៃចួបចួន ខណៈទើបតែចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ តែភរិយាបានផុតសង្ខាចាកចោលស្វាមីជាទីស្រឡាញ់ នៅវេលាម៉ោង ៥.០០ នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នៅជាប់សាលា ១០០ ខ្នង។
រឿងរ៉ាវដ៏កម្សត់ និង រំជួលចិត្តនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ គន្ធា គន្ធា បានបង្ហោះនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ ថា ៖ «Kosa Sok ក្មួយប្រុសសំណព្វចិត្ត ព្រឹកមិញថាសង្ឃឹម ថ្ងៃផុត RiP បានត្រឹមចូលរួមសោកស្ដាយ និង រំលែកទុក្ខពីចម្ងាយ។ តស៊ូណាស់ រង់ចាំគ្នារាប់ឆ្នាំទម្រាំបានកាន់ដៃគ្នាដល់ថ្ងៃក្មួយទាំងពីរចង់បាន ពេលបានហើយ ក៏មិនបានប៉ុន្មានខែផង ក៏បែកគ្នាជារៀងរហូតដោយមិនបានលា»។
យ៉ាងណាមិញ បើតាមប្រភពបានបញ្ជាក់ឱ្យបានដឹងថា នារីដែលបានបាត់បង់ជីវិតចាកចោលស្វាមីជាទីស្រឡាញ់ដែលទើបតែរៀបអាពាហ៍ពិពាហ៍ គឺមានអាការថប់ដង្ហើម លុះទៅពេទ្យ គឺពេទ្យថាដាច់សសៃឈាមក្នុងខួរក្បាល៕