ញាក់សាច់! Mr Beast វ៉ាដាច់ Mark មានអ្នកតាមដាន ១ លាននាក់មុនគេ លើកម្មវិធី Threads
ក្រោយពីការបើកឱ្យដំណើរការកម្មវិធីថ្មី Threads ដែលជាសែស្រឡាយក្រុមហ៊ុន Meta ប្រជែងជាមួយ Twitter គេសង្កេតឃើញមានអ្នកប្រើប្រាស់កើនឡើងដល់រាប់សិបលានគណនី ខណៈនៅកម្ពុជាយើង មាន Influencer ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាដោនឡូតភ្ជាប់គណនីយកមកប្រើប្រាស់ជាបន្តបន្ទាប់យ៉ាងគគ្រឹកគគ្រេង។
ក្រោយកម្មវិធី Threads ដាក់ឱ្យប្រើប្រាស់មិនប៉ុន្មានម៉ោង គណនី Mr Beast ត្រូវបានខាង Guinness world records បានបញ្ជាក់ឱ្យដឹងថា ជាគណនីដំបូងដែលមានអ្នកតាមដាន នៅលើបណ្ដាញសង្គម Threads ដល់ទៅ ១ លាននាក់ ជាប់ជាកំណត់ត្រាដំបូងគេ។
គួរឱ្យដឹងផងដែរថា Mr Beast ដែលទទួលបានអ្នកតាមដាន ១ លាននាក់ដំបូងគេ លើកម្មវិធី Threads នេះ គឺជា Youtuber ដ៏ល្បីល្បាញមួយរូប ដែលមានឈ្មោះពិតថា Jimmy Donaldson តែងផលិតវីដេអូបែបប្លែកៗ និងតែងឧបត្ថម្ភដល់អ្នកខ្វះខាត និងជនមានពិការភាពជាដើម ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍ Mr Beast ទទួលបានអ្នកតាមដាន ១ លាននាក់នេះ មុនលោក Mark ដែលជាអ្នកបង្កើតកម្មវិធីមួយនេះទៅទៀត៕
ប្រភព ៖ Guinness world records