(វីដេអូ) ប្រទះឃើញសត្វភេ ៥ ក្បាល ជិតខ្លោងទ្វារអង្គរ ងើបពីទឹករត់លេងកាត់ថ្នល់ទៅមក គួរឱ្យស្រឡាញ់ខ្លាំង
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នារំភើប និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានទស្សនាវីដេអូ ថតជាប់សត្វភេ ដ៏គួរឱ្យស្រឡាញ់ចំនួន ៥ ក្បាល រត់លេងជុំវិញតំបន់ខ្លោងទ្វារប្រាសាទអង្គរ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប។
តាមរយៈវីដេអូប្រមាណជិត ១ នាទី ដែលបង្ហោះដោយគណនីឈ្មោះ Chin Charn បានបង្ហាញពីសកម្មភាពសត្វភេចំនួន ៥ ក្បាល ងើបឡើងពីក្នុងទឹក មករត់លេងឆ្លងកាត់ថ្នល់ នៅចំណុចក្បែរខ្លោងទ្វារប្រាសាទអង្គរ ឱ្យភ្ញៀវទេសចរបានឃើញ គួរឱ្យក្នាញ់ និងចាប់ចិត្តស្រឡាញ់ផងដែរ ខណៈនេះមិនមែនជាលើកទីមួយនោះឡើយ ដោយសារតែកន្លងមក គេក៏តែងសង្កេតឃើញសត្វភេទាំងនេះ បង្ហាញខ្លួនជុំវិញតំបន់មួយនេះផងដែរ។
គួរឱ្យដឹងផងដែរថា សត្វភេទាំងនេះ កន្លងមក ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅព្រលែង ឱ្យរស់នៅក្នុងតំបន់អង្គរធំ ជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLI ANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើសជាទីតាំងសម្រាប់លែងសត្វព្រៃកម្រ និងជិតផុតពូជផងដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖