ទំនងម្យ៉ាង! ចុងភៅស្រុកស្រែ ឆម ស្រីផាច ដើរចាប់គីង្គក់យកមកឆាក្ដៅ ហើយថាឆ្ងាញ់ស្រួយជាងកង្កែបទៀត
សត្វគីង្គក់ ត្រូវបានគេជឿថាជាសត្វដែលមានជាតិពុលនៅក្នុងខ្លួន ពុំសូវមានអ្នកហ៊ានចាប់យកមកបរិភោគនោះឡើយ ទោះបីជាវាមានរូបរូបរាងស្រដៀងទៅនឹងសត្វកង្កែប និង សត្វហ៊ីងក្ដី។
យ៉ាងណាមិញ ធ្លាប់តែឃើញសត្វគីង្គក់លោតតាមកន្លែងកន្លុកកន្លៀតផ្ទះ និង វាលស្រែក្បែរដើមឈើយ៉ាងសេរី ពុំសូវមានអ្នកចាប់ហូប ស្រាប់តែថ្មីៗនេះយុវតី ឆម ស្រីផាច បានផលិតវីដេអូដើរចាប់សត្វគីង្គក់ទាំងយប់ យកមកចម្អិនម្ហូបដែលមានឈ្មោះថា «ឆាព្រានព្រៃ សត្វគីង្គក់» មើលទៅទំនងម្យ៉ាងហាក់គួរឱ្យចង់ទទួលទាន និង ពុំធ្លាប់បានឃើញពីមុនមក ធ្វើឱ្យអ្នកទស្សនាលើបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
តាមរយៈវីដេអូប្រមាណជាង ៨ នាទីនេះផងដែរ អ្នកផលិតមាតិកាធ្វើម្ហូបបែបស្រុកស្រែ ឆម ស្រីផាច បានបង្ហាញពីសកម្មភាពលាងសម្អាត និង យកសត្វគីង្គក់មកធ្វើម្ហូបយ៉ាងល្អិតល្អន់ ហើយទទួលទានយ៉ាងទំនង ដោយបញ្ជាក់ថាវាមានរសជាតិឆ្ងាញ់ និង ស្រួយជាងសត្វកង្កែប។ ទន្ទឹមនឹងនេះផងដែរ យុវតីខេត្តបន្ទាយមានជ័យ សម្តីរដឺនរូបនេះ បានបញ្ជាក់ម្តងហើយម្តងទៀតឱ្យបានដឹងថា គីង្គក់គឺពុល ប្រសិនបើយើងធ្វើមិនស្អាត ជាពិសេសគឺពងវាតែម្តង អាចធ្វើឱ្យយើងពុលស្លា.ប់បាន៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖