ត្រៀមទឹកទុកផង! សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៥ នឹងត្រូវដាច់ទឹកតាមពេលកំណត់នេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។
ជាក់ស្ដែង ខណ្ឌដែលត្រូវចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយនាពេលយប់ សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានដូចជា ៖
១. ខណ្ឌចំការមន ពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣
២. ខណ្ឌទួលគោក ពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣
៣. ខណ្ឌពោធិ៍សែនជ័យ ពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣
៤. ខណ្ឌសែនសុខ ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣
៥. ខណ្ឌឬស្សីកែវ ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖