ពុ-ទ្ធោអើ-យ! ទៅជួយលើកព្រះពុទ្ធរូបចេញពីវត្ត តែអកុសលបែរត្រូវរលំពីលើ អស់បុណ្យនៅនឹងកន្លែង
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ រឿងរ៉ាវគួរឱ្យតក់ស្លុតមួយ ដែលបុរសម្នាក់បានស្លាប់ភ្លាមៗ ព្រោះត្រូវព្រះពុទ្ធរូបរលំពីលើ ក្រោយទៅជួយលើកចេញពីវត្ត បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តស៊ីសាកេត ប្រទេសថៃ ដោយព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានពីរនាក់ ដោយម្នាក់បានស្លាប់បាត់បង់ជីវិត មានអាយុ ៤០ ឆ្នាំ និង ម្នាក់ទៀតបានរងរបួស។ ដើមហេតុដំបូង ជនរងគ្រោះទាំងពីរ បានទៅជួយលើកព្រះពុទ្ធរូបមួយអង្គ ចេញពីក្នុងវត្ត ទៅចេតិយធំ ដោយបានប្រើឧបករណ៍ស្ទូច និង ឡានដឹកទៅ។
ខណៈទៅដល់ចេតិយ ក៏ឈប់ចតឡាន រួចក៏បានប្រើឧបករណ៍ស្ទូច ស្ទូចព្រះពុទ្ធរូបចេញពីលើឡាន តែដោយសារតែព្រះពុទ្ធរូបមានទម្ងន់ធ្ងន់ និង ធំខ្លាំងពេក ក៏បានរបូតចេញពីឧបករណ៍ស្ទូច រលំធ្លាក់មកត្រូវអ្នកជួយលើកទាំងពីរ ដោយម្នាក់ត្រូវផ្ទប់នឹងទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតក៏ផ្ទប់ត្រូវខ្នង បង្កឱ្យមានរបួសធ្ងន់។ យ៉ាងណាមិញ ជនរងគ្រោះ ដែលនៅមានជីវិត ក៏ត្រូវបានគេបញ្ចូនទៅសង្រ្គោះបន្ទាន់ ឯអ្នកស្លាប់ក៏ត្រូវគេបញ្ជូនឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕