(វីដេអូ) ស្ដែងៗ! យន្តហោះមួយគ្រឿង ចុះចតមិនទាន់ស្រួលបួលផង ស្រាប់តែត្រូវរន្ទះបា.ញ់ផាំង បែកផ្កាភ្លើងព្រាត
ទិដ្ឋភាពស្ដែងៗដ៏រន្ធត់ ដែលយន្តហោះនៅអាមេរិកមួយគ្រឿង ត្រូវបានរន្ទះបាញ់ចំឡើងបែកផ្កាភ្លើង ខណៈទើបចុះចតដល់ដីមិនទាន់បានស្រួលបួលផង។
តាមរយៈវីដេអូដែលថតបាននោះ បង្ហាញឱ្យឃើញយន្តហោះដឹកអ្នកដំណើររបស់អាមេរិកមួយគ្រឿង បានហោះហើរឆ្លងកាត់ព្យុះភ្លៀង ហើយក៏បានចុះចតដល់ព្រលាន ប៉ុន្តែឈប់រង់ចាំមួយសន្ទុះដើម្បីឱ្យព្យុះអន់ថយសិន មុនធ្វើដំណើរទៅកាន់ច្រកចេញ។ យ៉ាងណាមិញ ខណៈកំពុងឈប់រង់ចាំនោះ ស្រាប់តែហេតុការណ៍ដ៏ភ្ញាក់ផ្អើលបានកើតឡើង នៅពេលដែលរន្ទះបាញ់ផាំង ចំកន្ទុយយន្តហោះ បែកផ្កាភ្លើងព្រាត គួរឱ្យរន្ធត់៕
ទស្សនាវីដេអូខាងក្រោម៖