ដាក់ពាក្យស្រូតៗ! ក្រសួងសេដ្ឋកិច្ច រើសបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់ ចូលបម្រើការងារនៅក្រសួង
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០ រូប មកបម្រើការងារពេញម៉ោង នៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មុខតំណែងដែលជ្រើសរើសមានដូចជា ៖
– បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត (Full-Stack Developer) ចំនួន ១៧ រូប
– បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងមុខ (Front-End Developer) ចំនួន ០៤ រូប
– បុគ្គលិកស្វ័យប្រវត្តិកម្មកម្មវិធីអ៊ិនធឺណិត (DevOps Engineer) ចំនួន ០២ រូប
– បុគ្គលិកគ្រប់គ្រងប្រព័ន្ធ (System Engineer) ចំនួន ០៥ រូប
– បុគ្គលិករចនាផ្ទាំងកម្មវិធី (UX/UI Designer) ចំនួន ០២ រូប។
ចំពោះការទទួលពាក្យ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១៧:០០ នាទី ខណៈបេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញសម្ភាសផ្ទាល់មាត់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖