វេទនាជាមួយប្តីអស់ ៧ ឆ្នាំ ដល់ពេលបានលែងគ្នាដាច់ ឪពុកម្តាយអរជំនួសរហូតជប់លៀងឱ្យកូនស្រី ដុតផាវដេញចង្រៃផ្អើលភូមិ
ស្រ្តីម្នាក់លែងប្តីបានសម្រេច ក្រោយនៅវេទនាអស់ ៧ ឆ្នាំ ធ្វើឱ្យឪពុកម្តាយ និង គ្រួសារសែនសប្បាយចិត្ត រហូតជប់លៀងអបអរមួយអស់ដៃ ថែមដុតផាវផ្អើលអស់ទាំងភូមិទៀតផង។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដែលមានស្រ្តីម្នាក់បានទ្រាំរួមរស់ជាមួយនឹងស្វាមី ដោយគ្មានក្តីសុខរហូតដល់ទៅ ៧ ឆ្នាំ ចុងក្រោយទើបអាចចែកផ្លូវលែងលះគ្នាបាន។ យ៉ាងណាមិញក្រោយចែកផ្លូវគ្នាហើយ គ្រួសាររបស់នាងមានទាំងឪពុកម្តាយទាំងបងប្អូន គ្មាននរណាម្នាក់មើលទៅសោកស្តាយបន្តិចឡើយ ម្នាក់ៗហាក់ពេញចិត្តណាស់ ដែលនាងបានចាកចេញពីជីវិតគូដែលមិនសមប្រកបនេះ។
លើសពីនេះទៀត គេក៏បានរៀបចំពិធីទទួលស្វាគមន៍នាងមកចូលគ្រួសារយ៉ាងកក់វិញទៀតផង ដោយធ្វើការជប់លៀងយ៉ាងសប្បាយអ៊ូអរ ដុតផាវដេញចង្រៃផ្អើលទាំងភូមិ ថែមទាំងលើកនំខេកមកឱ្យនាងផ្លុំ ដាក់អក្សរធំៗទៀតថា ៖ «ចេញពីសមុទ្រនៃសេចក្តីទុក្ខ មានសុខដូចបានកើតថ្មី រីករាយការលែងលះ»។ យ៉ាងណាមិញ វីដេអូសកម្មភាពយ៉ាងសប្បាយរីករាយនៃការជប់លៀងលែងលះប្តីទាំងប៉ុន្មាន បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ម្នាក់ៗចូលរួមត្រេកអរនាងយ៉ាងអស់ពីចិត្ត ថែមទាំងជូនពរឱ្យនាងឆាប់ជួបអ្នកថ្មី ដែលល្អចេះយល់ចិត្តទៀតផង៕