កំពុងផ្ទុះការចាប់អារម្មណ៍ ព្រះពុទ្ធប្បដិមា «ព្រះអង្គផ្ចាញ់មារ» មួយអង្គកម្ពស់ ២៩ ម៉ែត្រ ស្ថិតនៅវត្តវាល ក្រុងពោធិ៍សាត់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ខណៈពេលនេះ បាន និង នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង បញ្ចេញមតិព្រោងព្រាត ទៅលើរចនាប័ទ្មព្រះពុទ្ធប្បដិមាមួយព្រះអង្គ ស្ថិតនៅវត្តវាល ដែលមានទីតាំងក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមការឱ្យដឹងពី វត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រះពុទ្ធប្បដិមាដែលបានសាងសង់ គឺជាពុទ្ធបដិមា «ព្រះអង្គផ្ចាញ់មារ» ដែលមានកម្ពស់ ២៩ ម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងអារាម វត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៏សាត់ ខេត្តពោធិសាត់។
ដោយទទួលរងនូវកម្ដៅ និង ទឹកភ្លៀងធ្លាក់ជារៀងរាល់ឆ្នាំ បដិមានៅទីតាំងខាងលើបានប្រែរូបរាងទៅជាចាស់ ទើបកាលពីឆ្នាំ ២០២២ កន្លងទៅ ព្រះសង្ឃ និង ញាតិញោមបាន បាននាំគ្នាកាប់ដើមឫស្សីដើម្បីយកចងធ្វើអន្ទារ លាភថ្នំាថ្មីលើពុទ្ធប្បដិមា ខណៈថ្នាំដែលលាបគឺទទួលបានបច្ច័យពីសប្បុរសជននានា។ យ៉ាងណាមិញ ក្រោយចាត់ការលាបថ្នាំថ្មីហើយ ស្រាប់តែពុទ្ធប្បដិមាអង្គនេះបានផ្ទុះការចាប់អារម្មណ៍ព្រាត ពេញបណ្តាញសង្គម៕